គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ចូលឆ្នាំថ្មី ៣ថ្ងៃ មានភ្ញៀវទេសចរជាង ៤លាន ៥៩ម៉ឺននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២​ |
    ចូលឆ្នាំថ្មី ៣ថ្ងៃ មានភ្ញៀវទេសចរជាង ៤លាន ៥៩ម៉ឺននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស ចូលឆ្នាំថ្មី ៣ថ្ងៃ មានភ្ញៀវទេសចរជាង ៤លាន ៥៩ម៉ឺននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស

    នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរផ្ទៃក្រុង សរុបចំនួន ៤,៥៩០,៣២៦នាក់ បាន​ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។

    ចំពោះស្ថិតិភ្ញៀវទេសចរទៅតាមបណ្ដាខេត្ត សម្រាប់រយៈពេល០៣ថ្ងៃនេះ រួមមាន៖ រាជធានីភ្នំពេញ ២២២.២២០នាក់, កំពង់ធំ ៤០.៣៣៦នាក់, ឧត្តរមានជ័យ ២៦.៦៦៨នាក់, ព្រះវិហារ ៣៨.៦៩៦នាក់, សៀមរាប ៤០០.៥៩១នាក់, ព្រះសីហនុ ២៣២.២៦៤នាក់, កំពត ២៥៤.២៧០នាក់, កែប ១២៣.៧១៤នាក់, កោះកុង ៣៣.៦៧០នាក់, ក្រចេះ ៣៧.៩៦២នាក់, មណ្ឌលគិរី ២៣.២៦៨នាក់, រតនគិរី ៣៩.៤៣៥នាក់, ស្ទឹងត្រែង ២៤.៧៤៤នាក់, បន្ទាយមានជ័យ ៣៨៨.២៧៣នាក់, បាត់ដំបង ៥៦៥.៦១៨នាក់, ប៉ៃលិន ១២២.៥៤៥នាក់, ពោធិ៍សាត់ ២៩៨.០៣៧នាក់, កំពង់ចាម ៥១៤.៤៤៧នាក់, កំពង់ឆ្នាំង ២៧៥.៤០០នាក់, កំពង់ស្ពឺ ៣៣១.៨០៩នាក់, កណ្តាល ៦៥.២២០នាក់, ព្រៃវែង ៣៨២.៨៦៧, ស្វាយរៀង ៣៦.៥៤៤នាក់, តាកែវ ៤៣.៥៣៨នាក់, ត្បូងឃ្មុំ ៦៨.១៩០នាក់។

    ខាងក្រោមនេះជាស្ថិតិរយៈពេល ៣ថ្ងៃ​ (បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ)៖

     ឯចំពោះស្ថិតិបុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៥.១៧៥.៧៥៤នាក់ ចេញដើរលេងកម្សាន្តទូទាំងប្រទេស ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ នេះ យោងតាមការសាកសួរ និងស្ទង់មតិបឋម ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ  ក្នុង​ពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួម​ទាំង​ចំណាយស្នាក់​នៅ ហូបចុក  ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង) ។

    តួលេខប្រចាំថ្ងៃ រួមមាន៖

    *ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់

    *ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់

    * ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់

    * ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់

    ខាងក្រោមនេះជាស្ថិតិរយៈពេល ៣ថ្ងៃ​ (បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ) បូករួមថ្ងៃអាទិត្យមួយថ្ងៃទៀត៖

     

    អត្ថបទទាក់ទង