គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

    នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិត និងបញ្ចេញផ្សាយនូវវីដេអូផ្លូវការថ្មីមួយទៀត ក្រោមចំណងជើងថា « រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិតនិងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»។

    វីដេអូនេះ ក៏បានបង្ហាញផងដែរ នូវសិល្បៈនៃការដឹកនាំដ៏ត្រឹមត្រូវ និងការដាក់ចេញនូវយុទ្ធសាស្ត្រ និងនយោបាយវ៉ាក់សាំងប្រកបដោយភាពប្រាកដនិយមនិងប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបាននាំមកនូវជោគជ័យយ៉ាងធំធេង និងជាទីមោទនៈក្នុងការការពារអាយុជីវិតពលរដ្ឋខ្មែរចេញពីការយាយីនៃសត្រូវឥតស្រមោលដ៍កាចសាហាវកូវីដ-១៩។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺខណៈពេលដែលប្រជាពលរដ្ឋក្នុងប្រទេសជាច្រើនរកវ៉ាក់សាំងដូសមូលដ្ឋានចាក់មិនទាន់បានផង ប្រជាពលរដ្ឋខ្មែរជាច្រើនបានទទួលដូសជំរុញទី៣ និងទី៤រួចស្រេចទៅហើយ។

    ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ នេះទៀតសោត រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារដើម្បីជួយដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលទទួលរងផលប៉ះពាល់ និងមុខសញ្ញាជនងាយរងគ្រោះ។

    ដូច្នេះ ការកាពារអាយុជីវិតខ្មែរចេញពីសេចក្តីស្លាប់ដោយសារកូវីដ១៩ និងការបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច គឺជាគុណសម្បត្តិដ៏ថ្លៃថ្លាបំផុតថ្មីមួយទៀត​របស់រាជរដ្ឋាភិបាលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ដោយរបប ប៉ុល ពត ប្រល័យពូជសាសន៍ កាលពីថ្ងៃទី ៧ មករា ១៩៧៩ និងបានកសាងប្រទេសឲ្យសម្បូរសប្បាយ ចម្រុងចម្រើនមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដូចសព្វថ្ងៃ។

    ការទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមគំនឹត និងដឹកនាំការអនុវត្តផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ក៏ជាសមិទ្ធផលដ៏អស្ចារ្យមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា ពីព្រោះសន្តិភាពនេះហើយដែលជាការធានាអាយុជីវិតប្រជាពលរដ្ឋខ្មែរឲ្យមានក្តីសុខសាន្ត មានឱកាសកសាងជីវភាពគ្រួសារ និងសង្គមជាតិ ដោយមិនព្រួយបារម្ភពីភ្លើងសង្គ្រាម។ និយាយឲ្យចំគឺ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ និងតាមការពារជីវិតពលរដ្ឋកុំឲ្យធ្លាក់ក្នុងក្តីវិនាសអន្តរាយជាថ្មីណាមួយប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថែមទាំងបានធ្វើឲ្យជីវិតពលរដ្ឋរបស់ខ្លួនស្គាល់ភាពសុខដុមរមនា និងស្គាល់វឌ្ឍនភាពពោរពេញដោយអត្ថន័យជ្រាលជ្រៅតាមរយៈសន្តិភាពនិងការអភិវឌ្ឍន៍ឥតឈប់ឈរ។ ការដោះស្រាយវិបត្តិសកលដ៏ស្មុគស្មាញនិងធំធេងបែបនេះដោយជោគជ័យ ដែលជាកត្តាអនុគ្រោះតាមរយៈភាពសុំាក្នុងសហគមន៍ ហើយដែលនាំអោយកម្ពុជាបើកប្រទេសឡើងវិញ ជាពិសេសវិធានការមិនតម្រូវអោយពាក់ម៉ាស់នៅ៤ខេត្តនៃភូមិភាគឥសាន គឺជាតម្លៃដែលពលរដ្ឋខ្មែរមើលឃើញយ៉ាងច្បាស់ និងចងចាំក្នុងចិត្តជានិច្ចនូវគុណសម្បត្តិគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕

    សូមទស្សនាវីដេអូ៖

    អត្ថបទទាក់ទង