គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួល​ជួប​ពិភាក្សាការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២​ |
    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួល​ជួប​ពិភាក្សាការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួល​ជួប​ពិភាក្សាការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ា​សាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិ​ច្ច​ផ្លូវ​ការ​រយៈ​ពេលពីរ​ថ្ងៃ របស់គណៈ​ប្រតិភូនៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​នៅ​ព្រះរាជា​ណាច​ក្រកម្ពុជា​។

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ របស់ឯកឧត្ដមយ៉ាម៉ា​សាគិ កូជិ ​នឹង​ផ្តល់​នូវ​សន្ទុះ​ថ្មី​មួយ​ទៀត​នៃកា​រ​បេ្តជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពី​រ​កម្ពុជា-ជប៉ុន ក្នុង​ការ​ជំរុញ​ និងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ទ្វេភាគី​ឱ្យកាន់តែរីកចម្រើនរឹងមាំ។

    ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមប្រជាជនកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរគុណ​ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងកម្លាំងស្វ័យការពារជប៉ុន ដែលជាមិត្ត​ដ៏​ល្អ​រហូត​មក និងបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ក្នុង​គ្រប់​ដំណាក់​កាល​ទាំងអស់ រាប់ចាប់ពីការទទួលស្គាល់ឯករាជ្យ, ការស្វែងរកសន្តិភាព និងដំណើការកសាង និង​អភិវឌ្ឍ​កម្ពុជា​ក្រោយសម័យសង្គ្រាម។

    តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះ​បញ្ចាំង​បានអំពី​ចំណង​មិត្តភាព​ដ៏រឹងមាំ​ប្រកប​ដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ ហើយក្នុងនាមជាអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ក៏នឹង​បន្តគាំទ្រ​ជំរុញទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេស​ការ​ចូលរួម​ចំណែកជួយដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា។

    គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងម្លាំងស្វ័យការពារជប៉ុន​ក្នុងក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ៕

    អត្ថបទទាក់ទង