វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ចំនួន ២លានដូសជាជំនួយរបស់អាមេរិក តាមយន្តការកូវ៉ាក់ បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន ២លានដូសដែលជាជំនួយរបស់សហរដ្ឋអាមេរិកតាមយន្តការកូវ៉ាក់ (COVAX) ជូនដល់ព្រះរាជាណាចក្រកម្ពុជា បានដឹកមកដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
នេះជាលើកទី២ហើយ ដែលសហរដ្ឋអាមេរិកបានផ្ដល់នូវវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ដល់កម្ពុជា ដែលជំនួយលើកទី១ គឺវ៉ាក់សាំងប្រភេទ Johnson&Johnson ចំនួន០១លានដូស។
ពិធីប្រគល់-ទទួលផ្លូវការនូវវ៉ាក់សាំងនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទទាក់ទង