គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កត្តាជោគជ័យលើការគ្រប់គ្រង ហានិភ័យបង្កទ្បើងដោយកូវីដ១៩ នៅកម្ពុជា គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២​ |
    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កត្តាជោគជ័យលើការគ្រប់គ្រង ហានិភ័យបង្កទ្បើងដោយកូវីដ១៩ នៅកម្ពុជា គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ឯកឧត្តម ហ៊ុន ម៉ាណែត៖ កត្តាជោគជ័យលើការគ្រប់គ្រង ហានិភ័យបង្កទ្បើងដោយកូវីដ១៩ នៅកម្ពុជា គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានលើកឡើងថា កត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ-១៩ នៅកម្ពុជា គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន ដែលបង្កើតលទ្ធភាព សមត្ថភាព និងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុត ដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង ។

    ក្នុងឱកាសអញ្ជើលសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គីជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះកត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

    ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត បានថែ្លងអំណរព្រះគុណថ្វាយ ជូនព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកអស់កម្លាំងកាយចិត្ត មិនថាយប់ឬថ្ងៃ ធ្វើការដឹកនាំបញ្ជាផ្ទាល់ជាមួយនឹងការសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ។

    ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស ម្តែងនូវការអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិកររាប់ពាន់នាក់នៅទូទាំងប្រទេស ដែលបាន ខិតខំប្រឹងប្រែងដោយមិនខ្លាចភាពនឿយហត់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានអរគុណផងដែរដល់សប្បុរសជន ជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា ស្មារតី និងសម្ភារដល់យុទ្ធនាការរបស់ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។

    ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបូជាលះបង់ និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងកាលៈទេសៈដែលជាតិត្រូវការបំផុត។ ការចូលរួមប្រកបភាពអង់អាចក្លាហាន និងទឹកចិត្តមនុស្សធម៌នេះ ពិតជាបានបង្កើតលទ្ធភាព សមត្ថភាព និងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុតមួយនេះ ដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង៕

    អត្ថបទទាក់ទង