គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អនុស្ថានីយ​បញ្ចូន​អគ្គិសនី ២៣០គីឡូវ៉ុល និងបង្គោលខ្ពស់ជាងគេឆ្លងដៃសមុទ្រខេត្តកោះកុង ត្រូវបានដាក់ឱ្យប្រើប្រាស់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២​ |
    អនុស្ថានីយ​បញ្ចូន​អគ្គិសនី ២៣០គីឡូវ៉ុល និងបង្គោលខ្ពស់ជាងគេឆ្លងដៃសមុទ្រខេត្តកោះកុង ត្រូវបានដាក់ឱ្យប្រើប្រាស់ អនុស្ថានីយ​បញ្ចូន​អគ្គិសនី ២៣០គីឡូវ៉ុល និងបង្គោលខ្ពស់ជាងគេឆ្លងដៃសមុទ្រខេត្តកោះកុង ត្រូវបានដាក់ឱ្យប្រើប្រាស់

    កោះកុង៖ អនុស្ថានីយខ្សែបណ្តាញបញ្ចូនអគ្គិសនី ២៣០គីឡូវ៉ុល ឆ្លងដៃសមុទ្រក្នុងខេត្តកោះកុង ដោយប្រើបង្គោលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់រួចរាល់នៅដើមខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

    អនុស្ថានីយ​ និងខ្សែបណ្តាញចែកចាយថ្មីស្រឡាងដ៏ធំមួយ​នឹងផ្តល់អនុភាពអគ្គិសនី​ដល់​ខេត្តកោះកុង កំពង់ចាម ​និងខេត្តក្រចេះ ក្នុងក្របខណ្ឌគម្រោងរបស់​សហប្រតិបត្តិការ​ជាមួយទី​ភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍និងស្ថានទូតបារាំងនៅកម្ពុជា។ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននឹងកំពុងជំរុញ​ការ​អភិវឌ្ឍយ៉ាងពេញ​ទំហឹង​ គ្រប់វិស័យ​នូវហេដ្ឋា​រចនា​សម្ព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី តាមរយៈយកចិត្តទុកដាក់ស្ថាបនាខ្សែបណ្តាញបញ្ចូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា និងសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់។

    ឯកឧត្តម រដ្ឋមន្រ្តីរ៉ែ និងថាមពល បន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ធ្វើឡើងដើម្បី​ផ្តល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ ​ទាន់តាមកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សហកម្ម និង​ឆ្លើយតប​នឹង​សេចក្តីត្រូវការប្រើប្រាស់ បូករួម​ជំរុញការសាងសង់ខ្សែ​បណ្តញបញ្ជូនទៅ​តាម​បណ្តាខេត្តនានា​បម្រើ​ដល់ការអភិវឌ្ឍផ្គត់ផ្គង់ឱ្យអ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេសកម្ពុជា។

    ឯកឧត្តម ស៊ុយ សែម បានចាត់ទុកថា គម្រោងសង់ខ្សែបញ្ជូន ២៣០គីឡូវ៉ុល​គឺឆ្លងកាត់ដៃ​សមុទ្រ​ក្នុងខេត្តកោះកុង ដោយប្រើបង្គោលប្រភេទខ្ពស់ៗចំនួន៤បង្គោល ដោយ​មាន​បង្គោល៣ដើម​មាន​កម្ពស់រហូតដល់ទៅ ១៦៨ម៉ែត្រដែលចាត់ទុកថា​ជា​បង្គោលអគ្គិសនី​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។

    លោក Jacque Pellet ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា លើកឡើងថា គម្រោងខ្សែបញ្ចូន និង​ចែកចាយ​អគ្គិសនី​អនុស្ថានីយក្រុងខេមរភូមិន្ទ អនុវត្តក្នុង​គោលបំណង​ដើម្បីឱ្យកាន់តែប្រសើរឡើង​នូវថាមពលដែលអាចជឿទុកចិត្តបាននៅក្នុងខេត្តចំនួន៣ខាងលើ។

    លោកឯកអគ្គរាជទូតបារាំង ជាពិសេសការទំនាក់ទំនង​ដ៏​ល្អរយៈពេលវែង​ដែល​សហការ​ជាមួយ​ក្រសួងរ៉ែ និងថាមពល AFD និងអគ្គិសនីកម្ពុជា ក្នុង​ន័យ​លើក​កម្ពស់​លទ្ធភាពទទួល​បាន​អគ្គិសនី​ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ​ដូច្នេះ​លោកជឿជាក់ថា អនុស្ថានីយ​អគ្គិសនី​ក្រុងខេមរភូមិន្ទ ​ជាដំណើរឆ្ពោះទៅមុខដ៏រឹងមាំ និងគួរឱ្យទុកចិត្តដល់​ការងារអភិវឌ្ឍន៍​ថាមពលឆ្នាំ២០២១ ដល់ឆ្នាំ២០៤០។

    សម្រាប់​លោក Yazid Bensaid នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍​នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ​ឱ្យដឹងថា AFD គាំទ្រយ៉ាងពេញទំហឹង​ដល់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេស​ក្រសួងរ៉ែ និងថាមពលក្នុងការសម្រេច​បាននូវគោលដៅរបស់ខ្លួន​លើអត្រាអគ្គិសនីនៅទូទាំងប្រទេស។

    លោក ក៏ថ្លែងអំណអរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា ដែលបាន​ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងយ៉ាងមុតមំាក្នុងការអភិវឌ្ឍន៍ ​ព្រមទាំងពង្រឹងបណ្តាញជាតិ ដើម្បីធានា​ឱ្យមានចរន្តអគ្គិសនីប្រើប្រាស់បានល្អ ៩៧ភាគរយ ត្រឹមចុងឆ្នាំ២០២១ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់៕ BTVNews

    អត្ថបទទាក់ទង