គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារ និង សកម្មជន​យុវជន​ទូទាំង​ខេត្តកំពង់ចាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២​ |
    ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារ និង សកម្មជន​យុវជន​ទូទាំង​ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារ និង សកម្មជន​យុវជន​ទូទាំង​ខេត្តកំពង់ចាម

    កំពង់ចាម៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិក​គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជន​គណបក្ស​ថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើ​ការងារយុវជន បានជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជន​យុវជន​ទូទាំង​ខេត្តកំពង់ចាម។

    ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនជាកម្លាំងស្នូល​របស់​គណបក្សប្រជាជនកម្ពុជាអស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុង​ការផ្តួល​រំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍ​ប្រទេសជាតិ​បាន​រីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះ​ ក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកប​ដោយ​ថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើង​ថែមទៀត។

    ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀប​បានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ ដោយចាប់​ផ្តើម​ពី​ការជ្រើសរើសយកស្ថាបត្យករ ​និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយ​បទ​ពិសោធន៍​ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ​ដើម្បីធានា​បានទាំង​សោភ័ណភាព ​សុវត្ថិភាព និងផាសុកភាព។​ បន្ទាប់មកទើបត្រូវការអ្នកសាងសង់​ដែល​កេរ្តិ៍ឈ្មោះ​ប្រកប​ដោយ​ទំនុកចិត្តខ្ពស់ ដើម្បី​ធានា​បានភាពនូវភាព​រឹងមាំ​យូរអង្វែងរបស់របស់អគារ។

    ក្នុងន័យនេះ​ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា​នៅទូទាំងប្រទេស គឺ​សុទ្ធ​តែជាអ្នក​មានបទពិសោធន៍ជាក់ស្តែង​យ៉ាង​លើសលប់​ក្នុង​ការ​រចនា​តាក់តែង និង​អនុវត្តនូវគោល​នយោបាយ​នានា​សម្រាប់ការដឹកនាំ និងគ្រប់គ្រង​ប្រទេសទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ដោយធ្លាប់​សម្រេច​បាននូវស្នាដៃ ​និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។​ ការបន្តនូវស្មារតី និងសកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នេះ​ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​គ្រប់ៗរូប។

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម ​ក្រុមការងារចុះជួយមូលដ្ឋានគ្រប់ថ្នាក់ ក្រុមការងារយុវជនគណបក្សខេត្ត និង​អង្គការ​ចាត់បក្សជារចនាសម្ព័ន្ធចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារ​កិច្ច​ប្រកប​ដោយ​សាមគ្គីភាព​ក្នុងនាមជាកម្លាំងសរុប ​ដើម្បីបម្រើការពារប្រជាប្រពលរដ្ឋក្នុងមូលដ្ឋាន​បាន​ជាប់ជាប្រចាំ និង​ក្នុងគ្រប់កាលៈទេសៈ ​ជាពិសេសក្នុងដំណាក់នៃការប្រយុទ្ធជំងឺរាតត្បាត​សាកលកូវីដ-១៩ ក្នុង​រយៈពេលជាង ០២ឆ្នាំកន្លងទៅនេះ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង