គ.ជ.ប៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រព្រឹត្តទៅដោយរលូន និងគ្មានហិង្សា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសថា សភាពការណ៍ទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល១១ថ្ងៃមកនេះ គឺគណបក្សនយោបាយ និងអ្នកគាំទ្របក្សនីមួយៗ បានធ្វើសកម្មភាពដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបថា ការឃោសនាសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងនោះមានការគណបក្សនយោបាយចំនួន១៧ បាននឹងកំពុងធ្វើសកម្មភាពឃោសនាគោលនយោបាយបក្ស ចែកខិត្តប័ណ្ណ និងមានការជួបជុំសកម្មជនអ្នកគាំទ្ររបស់ខ្លួនរៀងៗខ្លួន នៅតាមមូលដ្ឋានដែលខ្លួនបានដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់៕
អត្ថបទទាក់ទង