គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សចំនួន៣ប៉ុណ្ណោះបានដង្ហែក្បួននៅភ្នំពេញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២​ |
    ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សចំនួន៣ប៉ុណ្ណោះបានដង្ហែក្បួននៅភ្នំពេញ ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សចំនួន៣ប៉ុណ្ណោះបានដង្ហែក្បួននៅភ្នំពេញ

    ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាថ្ងៃបិទយុទ្ធនាការ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ។ សម្រាប់នៅរាជធានីភ្នំពេញ មានគណបក្សចំនួន ៣ប៉ុណ្ណោះ បានរៀបចំហែក្បួនឃោសនា រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សភ្លើងទៀន។

    -គណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នានៅទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រជាង ៣ម៉ឺននាក់។ ក្បួនឃោសនាដ៏ធំនេះ ដឹកនាំដោយលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រី។

    -គណបក្សខ្មែររួបរួមជាតិ បានជួបជុំគ្នានៅជិតសាលមហោស្រព OCIC ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស និងមានអ្នកចូលរួមប្រមាណ ១០០០នាក់។

    -គណបក្សភ្លើងទៀន បានជួបជុំគ្នានៅផ្លូវជាតិលេខ ១ ដោយមានអ្នកចូលរួមប្រមាណជាង ១០០០ នាក់។

    គណបក្សទាំង ៣ បានហែក្បួនចូលតាមផ្លូវតូចធំជាច្រើននៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វ​ផ្សាយពីគោលនយោបាយរបស់ខ្លួន ទៅកាន់អ្នកបោះឆ្នោត ដើម្បីស្វែងរក​ការគាំទ្រ​សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ចុងសប្ដាហ៍នេះ៕

     

    អត្ថបទទាក់ទង