គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រតិភូគណៈ​កម្មការ​ទី៧​ ចុះសំណេះសំណាល​ សួរសុខទុក្ខ​កង​កម្លាំង​ការពារព្រំដែន​​វរៈសេនា​តូច​លេខ១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០​ |
    ប្រតិភូគណៈ​កម្មការ​ទី៧​ ចុះសំណេះសំណាល​ សួរសុខទុក្ខ​កង​កម្លាំង​ការពារព្រំដែន​​វរៈសេនា​តូច​លេខ១ ប្រតិភូគណៈ​កម្មការ​ទី៧​ ចុះសំណេះសំណាល​ សួរសុខទុក្ខ​កង​កម្លាំង​ការពារព្រំដែន​​វរៈសេនា​តូច​លេខ១

    ប៉ៃលិន៖ ប្រតិភូ​គណៈកម្មកា​រ​ទី៧​ ដឹក​នាំ​ដោយ​ឯកឧត្តម​ ហ៊ុន ​ម៉ានី​ ប្រធាន​គណៈ​កម្មការ ​បាន​ចុះសំណេះ​សំណាល ​សួរ​សុខទុក្ខ ​កង​កម្លាំ​ង​ការពារ​ព្រំដែន ​ចំនួន​សរុប​ប្រមាណ​ជា ​៤៥២នា​ក់ ​នៅទី​បញ្ជាការ​វរៈ​សេនា​តូច​លេខ​១ ​នារសៀល​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​ឆ្នាំ​២០២០​។

    ឯកឧត្តម​ប្រធាន​គណៈកម្មការ ​បាន​ពាំ​នាំនូ​វ​ការ​សួរ​សុខ​ទុក្ខ​ពី​សម្តេច​ប្រធាន​រដ្ឋសភា ​និងកា​រ​នឹក​រលឹក​ជាពិសេស​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន​ចំពោះ​កង​កម្លាំង​ទាំង​អស់​ ហើយ​ក៏​ឆ្លៀត​ឱកាស​សម្តែង​នូវ​ការ​គោរព​ដឹង​គុណ ​និង​ថ្លែង​អំណរ​គុណ​ចំពោះក​ង​កម្លាំង​ទាំងអស់​ ដែល​បាន​បំពេញ​ភារកិច្ច ​យ៉ាង​សកម្ម ​និង​ស្វិត​ស្វាញ​បំផុត ​ក្នុង​ការ​ការពារ​ជាតិ ​ការពារ​បូរណ​ភាព​ទឹកដី​។​

    ប្រតិភូ​នៃ​គណៈ​កម្មការ​ទី៧​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ការ​បំពេញ​បេសក​កម្ម​ដ៏​ឧត្តម​របស់​កង​កម្លាំង​ដែល​ បាន ​និង​កំពុង​ការ​ពារ​នៅ​តាម​បណ្តោយ​ព្រំដែន ​ជាពិ​សេស​ក្នុង​តំបន់​ប្រតិបត្តិការសឹករង​បៃ​លិន​។ ការលះបង់​របស់​កង​កម្លាំង​ទាំង​អស់​បាន​ធ្វើ​អោយ​កម្ពុជា​អាច​រក្សា​សុខស​ន្តិភាព ​និង​បាន​អនុញ្ញាត​ឲ្យ​បង​ប្អូនប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ​អាច​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម ​មិន​មាន​ភាព​ភ័យ​ខ្លាច​ពី​បញ្ហាអសន្តិសុខ​ ហើយក៏​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​អាច​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិ​ច្ច​ជាតិ​ និង​ដឹក​នាំប្រ​ទេសជាតិ​ទៅ​រក​កាអ​ភិវឌ្ឍជា​បន្ត​បន្ទាប់៕

    ពាក្យគន្លឹះទាក់ទង