គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «ឈុតឆាកទឹកភ្នែកក្រពើរបស់ សកម្មជននយោបាយឈឹម ស៊ីថរ និងគូកនត្រូវបានសម្តែងតាម រយៈសន្និសីទកាសែតនិងដើរដាក់ញត្តិ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២​ |
    លិខិតមិត្តអ្នកអាន៖ «ឈុតឆាកទឹកភ្នែកក្រពើរបស់ សកម្មជននយោបាយឈឹម ស៊ីថរ និងគូកនត្រូវបានសម្តែងតាម រយៈសន្និសីទកាសែតនិងដើរដាក់ញត្តិ» លិខិតមិត្តអ្នកអាន៖ «ឈុតឆាកទឹកភ្នែកក្រពើរបស់ សកម្មជននយោបាយឈឹម ស៊ីថរ និងគូកនត្រូវបានសម្តែងតាម រយៈសន្និសីទកាសែតនិងដើរដាក់ញត្តិ»

    ដូចដែលអ្នកនយោបាយតុកាហ្វេបានមើលឃើញជាមុនរួចស្រេច គឺឈុតឆាក«ទឹកភ្នែកក្រពើ» របស់ ឈឹម ស៊ីថរ និងគូកនពិតជាបានកើតឡើងហើយជាបន្តបន្ទាប់តាមរយៈសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី ១៧ មិថុនា ២០២២ នៅសណ្ធាគារលំដាប់ផ្កាយប្រាំកាំបូឌីយ៉ានានិងការដើរដាក់ញត្តិដើម្បីបំភាន់និងភូតកុហកមហាជនឲ្យមានក្តី អាណិតអាសូរ និងបិទបាំងនូវរបៀបវារះដែលជាមហិច្ឆតានយោបាយ និងមហិច្ឆតាផ្ទាល់ខ្លួនពួកគេដ៏អាក្រក់បំផុត។

    នៅក្នុងសន្និសីទកាសែតក៍ដូចជានៅក្នុងញត្តិសុំអន្តរាគមន៍ដោះស្រាយវិវាទការងារដែរពួកគេបានលើកឡើងនូវរឿងបំភ្លៃការពិតនិងបំភាន់សាធារណមតិមួយចំនួនដូចខាងក្រោម៖

    ទី១៖ ពួកគេបានរៀបរាប់អំពីការធ្វើទុក្ខបុកម្នេញ និងការប្រើហិង្សាទៅលើក្រុមរបស់ពួកគេជារៀងរាល់ថ្ងៃពីសំណាក់សមត្ថកិច្ចដោយច្រានឡើងឡានជាដើម។ កោតតែនិយាយទៅរួច! គ្រាន់តែសមត្ថកិច្ចកៀងឲ្យឡើងឡានទៅទីលានប្រជាធិបតេយ្យ ហើយនាំគ្នារឹងរូសបង្កើតបញ្ហាដើម្បីចោទសមត្ថកិច្ចក៏ចាត់ទុជាអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញបានដែរ។ នៅលើលោកនេះ តើសមត្ថកិច្ចប្រទេសណាបានយកឡានក្រុងចាំដឹកបាតុករខុសច្បាប់ជារៀងរាល់ថ្ងៃទៅកាន់កន្លែងធ្វើបាតុកម្មស្របច្បាប់ដូចនៅកម្ពុជា? សូម្បីតែ នៅប្រទេសបិតាប្រជាធិបតេយ្យក៏គ្មានដែរ។ ទីណាដែលគេហាមឃាត់ហើយបើនៅតែរឹងទទឹង ច្បាស់ជាត្រូវថ្មោងហើយវ៉ៃខ្នោះហើយ។ ត្រង់ចំណុចនេះ ឈឹម ស៊ីថរ បាន ដាក់ផែនការរួចជាស្រេចហើយថា ឲ្យក្រុមរបស់ពួកគេក្រាញមិនឡើងឡាន ហើយបើសមត្ថកិច្ចជំរុញឲ្យឡើងឡានក៏បង្កជាបញ្ហាប៉ះទង្គិចគ្នាបន្តិចបន្តួចរួចឲ្យក្រុមគូកនរបស់ខ្លួនថតបង្ហោះដើម្បីចោទថាសមត្ថកិច្ចប្រើហិង្សា។ ល្បិចនេះត្រូវបានគេស្គាល់ ក្រយៅអស់ហើយពីព្រោះជាល្បិចដដែលៗដែលអ្នករៀបចំឆាកប្រាប់ឲ្យសម្តែងតាំងពីយូរណាស់មកហើយ។

    ទី២៖ ពួកគេនិយាយថា កិច្ចប្រជុំសម្របសម្រួលបានធ្វើឡើង១១ លើកហើយតែគ្មានលទ្ធផលនិងគ្មានការវិវឌ្ឍន៍ទៅមុខ។ ឈឹម ស៊ីថរ បានចោទក្រសួងការងារដែលបានខិតខំសម្របសម្រួលឲ្យមានជំនួបចរចានោះ ថាគ្មានប្រសិទ្ធិភាព។ សួរថា តើការជាប់គាំងនៃការចរចាជា រៀងរាល់លើកនោះកើតឡើងដោយសារអ្នកណា? គឺដោយ សារតែការទាមទារខុសទំនង និងខុសច្បាប់របស់ក្រុម ឈឹម ស៊ីថរ ខ្លួនឯងនិងគូនកន ពីព្រោះសូមកុំភ្លេចថា

    «ក្រុមប្រឹក្សាអាជ្ញាកណ្តាលបាន សម្រេចអំពីដំណោះស្រាយរួចហើយ ចំណែកឯភាគីក្រុមហ៊ុនក៏បានសុខចិត្តអនុវត្តតាមច្បាប់ការងារដោយផ្តល់សំណងគ្រប់បែបយ៉ាងដែលច្បាប់តម្រូវជូនដល់បុគ្គលិកដែលត្រូវបាន

    បញ្ឈប់ពីការងារ។ ប៉ុន្តែ ឈឹម ស៊ីថរ និងគូកនមួយក្រុមនេះមិនទទួលយកដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដំណោះស្រាយតាមច្បាប់ការងារនោះឡើយដោយនៅតែទាមទារចង់ចូលធ្វើការវិញទាំង ដែលក្រុមហ៊ុនប្រាប់ថា ត្រូវកាត់រំសាយបុគ្គលិកមួយចំនួនដោយវិបត្តិកូវីដ -១៩។ តើក្រុមនេះមានសិទ្ធិអ្វីទៅបង្ខំឲ្យនិយោជកទទួលយកពួកខ្លួនឲ្យចូលធ្វើការ?

    ទី៣៖ ឈឹម ស៊ីថរ បានលើកបញ្ហាក្រសួងការងារពន្យារពេលចុះបញ្ជីទទួលស្គាល់មេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គា វើលដោយបានហៅការពន្យារនេះថាជាការរើសអើងសហជីព។ តើឈឹម ស៊ីថរ ដឹងទេថាខ្លួនមិនមែនជាបុគ្គលិករបស់ណាហ្គាវើលទៀតទេ! ដូច្នេះ តើក្រសួងការងារទៅទទួលចុះបញ្ជីអ្នកដែលមិនមែនជាបុគ្គលិករបស់ណាហ្គាវើលឲ្យទៅធ្វើមេដឹកនាំសហជីពរបស់ក្រុមហ៊ុនណាហ្គាវើលយ៉ាងដូចម្តេច? ម្យ៉ាងទៀត ហេតុតែចង់បន្ត

    ធ្វើប្រធានសហជីព ឈឹម ស៊ីថរ មិនបានរៀបចំបោះឆ្នោតត្រឹមត្រូវតាមច្បាប់សហជីពនោះ ទេ ដោយបានរៀបចំបោះឆ្នោតជាដំណាក់ៗដោយមិនបានធ្វើសមាជត្រឹមត្រូវតាមច្បាប់ឡើយដោយសារតែគ្មានសមាជិកគ្រប់គ្រាន់គាំទ្របេក្ខភាពរបស់ខ្លួន។ ត្រង់ចំណុចនេះ គេអាចយល់បានថា ការបន្តក្រាញននឿលតវ៉ារបស់ ឈឹម ស៊ីថរ គឺដើម្បីចង់ បានតំណែងប្រធានសហជីពដោយយកអតីតបុគ្គលិកមួយ ចំនួនរបស់ណាហ្គាវើលធ្វើជាឈ្នាន់។ ឈឹម ស៊ីថរដែលជាសកម្មជននយោបាយរបស់បក្សប្រឆាំងចង់បានតំណែងនេះដើម្បីយកទៅបម្រើរបៀបវារះនយោបាយរបស់ក្រុមប្រឆាំងផង បំរើមហិច្ឆតានយោបាយរបស់ខ្លួនផងដែលខ្លួនទទួលបាន ការបណ្តុះបណ្តាលបំពាក់បំប៉នមនោគមវិជ្ជានយោបាយសំរាប់បំរើប្រយោជន៍របស់ពួកបរទេសផង។ ដូច្នេះ សូមបងប្អូនអតីតបុគ្គលិកដែលដើរតាម ឈឹម ស៊ីថរ ពិចារណាឡើងវិញ។

    ទី៤៖ ឈឹម ស៊ីថរ បានលើកឡើងថា សេរីភាពសហជីព និងសិទ្ធិការងារគឺជាសិទ្ធិមូលដ្ឋានដោយ មិនអាចទូទាត់ជាប្រាក់សំណងបានទេ។ តើឈឹម ស៊ីថរ មានសិទ្ធិធ្វើជាមេសហជីពនៅណាហ្គាវើលទៀតទេបើខ្លួនលែងជាបុគ្គលិកទៅហើយនោះ។ តើច្បាប់ណាដែលចែងថាសិទ្ធិការងារគឺអាចចាប់បង្ខំនិយោជក ឲ្យទទួលយកខ្លួនចូលធ្វើការទាំងដែលគេមិនត្រូវការ? ចំណែកការទូទាត់សំណងពេលបញ្ឈប់ពីការងារគឺមានចែងក្នុងច្បាប់ការងារ។ ទាំងនេះសបញ្ចាក់ថា ឈឹម ស៊ីថរ ខ្វះការយល់ដឹងអំពី បញ្ហាច្បាប់យ៉ាងខ្លាំងដែលនាំដល់ការធ្វើសកម្មភាពបំពានច្បាប់បែបនេះ។

    សរុបទៅ សកម្មភាពរបស់ ឈឹម ស៊ីថរ និងគូកនគឺជាការសម្តែងឈុតឆាកទឹកភ្នែកក្រពើសុទ្ធសាធ។ អ្វីដែលពួកគេបានលើកឡើងគឺជាការបំភ្លៃ និងបំប៉ោង ឬប្រឌិតដើម្បីទាក់ទាញការអាណិតអាសូរផងនិងក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើអាជ្ញាធររដ្ឋាភិបាលផង។ នេះជាសកម្មភាពខុសច្បាប់យ៉ាងពិតប្រាកដដែលសមត្ថកិច្ចគួរតែ

    ពិចារណាចាត់ការតាមនីតិវិធី។ ទោះយ៉ាងណា សកម្មភាពបែប នេះពិតជាមិនទទួលបាននូវការគាំទ្រពីមហាជនឡើយពីព្រោះមហាជនសុទ្ធតែបានយល់ច្បាស់ណាស់អំពីល្បិចចិញ្ចឹមទំនាស់និងការសំដែងឈុតឆាកទឹកភ្នែកក្រពើដែលបង្កប់ដោយឧបាយកលនយោបាយទុច្ចរិតនេះ។

    ដោយ :អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង