គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២​ |
    សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលមក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

    ក្នុងជំនួបនេះភាគីទាំងពីរ បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​​ម​ក​ទទួលបានលទ្ធផលជាផ្លែផ្កាលើវិស័យកងទ័ពជើងគោក ជើងទឹក កងរក្សាសន្តិភាព និង​បាន​ពង្រឹង​ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាពថែមទៀត ។ ជាមួយ​គ្នានេះ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង