គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​វត្ថុបុរាណ​ជិត​​ ៣០០មុខ និង​បុរសជនជាតិ​វៀតណាម​ម្នាក់​​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុធ្វើការដកហូត និង​ឃាត់ខ្លួន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០​ |
    ​វត្ថុបុរាណ​ជិត​​ ៣០០មុខ និង​បុរសជនជាតិ​វៀតណាម​ម្នាក់​​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុធ្វើការដកហូត និង​ឃាត់ខ្លួន​ ​វត្ថុបុរាណ​ជិត​​ ៣០០មុខ និង​បុរសជនជាតិ​វៀតណាម​ម្នាក់​​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុធ្វើការដកហូត និង​ឃាត់ខ្លួន​

    ព្រះសីហនុ៖ វត្ថុ​បុរាណចំនួន​ជិត​ ៣០០មុខ និ​ង​បុរសជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ធ្វើ​ការ​ដក​ហូត​ និ​ង​ឃាត់​ខ្លួន​ នៅ​ចំណុច​ផែរូយ៉ាល់ ស្ថិតក្នុង​ក្រុម​៣១​ ភូមិ​៣​ ក្រុង​ព្រះសីហនុ​។

    កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ២០នាក់ ដឹកនាំដោយលោកឧត្តមសេនិយ៍ ហេង ប៊ុនទី មេបញ្ជាកាខេត្តរកងរាជអាវុធហត្ថ បានចុះធ្វើការឃាត់ខ្លួនបុរសម្នាក់ជាជនជាតិ ករណីលាក់ទុកក្រឡចាស់ៗជាច្រើន​(សង្ស័យ​ជាវត្ថុ​បុរាណ​) ដែលរកឃើញពីបាតសមុទ្រ ។

    ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការចូលរួមពីលោក ហួត វិចិត្រ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត និងលោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌ខេត្ត ផងដែរ។

    ក្នុងប្រតិបត្តិការនេះបានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅចំណុចផែរូយ៉ាល ស្ថិតក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ និងបានដកហូតក្រឡទាំងតូច ធំ ចំនួន ២៨១ក្រឡ។

    ប្រភពព័ត៌មានពីមេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមរូបនេះរស់នៅទំនប់រលកក្រុងព្រះសីហនុជាអ្នកជំនាញខាងមុជទឹកបាតសមុទ្រ និងជាពួករកស៊ីធ្វើលបធំៗដាក់ក្នុងសមុទ្រជ្រៅៗ កន្លះខែ ឬមួយខែទៅលើកយកលបម្ដង។ តាមចម្លើយជនសង្ស័យបានឲ្យដឹងដែរថា ខ្លួនបានមុជទឹកទៅយកលបដូចរាល់ដង ហើយក៏បានឃើញក្រឡជាច្រើននៅក្នុងសំពៅបូរាណលិចមួយនៅជិតព្រំដែនសមុទ្រខ្មែរ-ថៃ ខ្លួនក៏មុជទឹកទៅយកតែម្ដង។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងរក្សាទុកនូវអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីរងចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះមកពិនិត្យ និង អនុវត្តនីតិវិធីបន្ត ៕

    អត្ថបទទាក់ទង