អង្គការសមាគមក្រៅរដ្ឋាភិបាលប្រកាសគាំទ្រលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥
ភ្នំពេញ៖ អង្គការសមាគមក្រៅរដ្ឋាភិបាលចំនួន ១០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានគាំទ្រលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីទី២៦ ខែមិថុនា ឆ្នាំ២០២២។
អង្គការសមាគមក្រៅរដ្ឋាភិបាលទាំង១០ បានអះអាងថា ទាំងដំណើរការឃោសនាបោះឆ្នោត ដំណើការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
អត្ថបទទាក់ទង