គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសប៉ូឡូញចំនួន ១៤ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២​ |
    វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសប៉ូឡូញចំនួន ១៤ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ​ វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសប៉ូឡូញចំនួន ១៤ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ​

    ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារ ជាង១៤ម៉ឺនដូស ដែល​ជាជំនួយ​របស់ប្រទេសប៉ូឡូញ បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ។

    ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់ប្រទេសប៉ូឡូញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងដែល​បានដឹកមកដល់​នៅព្រឹកនេះជាប្រភេទPfizer សរុបចំនួន ១៤៤ ០០០ដូស សម្រាប់ចាក់ជូនកុមារអាយុចាប់​ពី​៥​ឆ្នាំ ដល់១២ឆ្នាំ។

    លោកជំទាវរដ្ឋលេខាធិការបានបន្តថា នេះគឺជាលើកទី២ហើយ​ ដែលរដ្ឋាភិបាល និង​ប្រជាជន​ប៉ូឡូញ បានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែល​លើកទី១នោះគឺវ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេនីហ្គា (AstraZeneca) ចំនួន ៣០ម៉ឺនដូស ​ហើយបានប្រារព្ធពិធីទទួលក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីផងដែរ។

    លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងសរុប​មាន​ចំនួន​ជាង ៧៤លានដូស ក្នុងនោះ ២៨លានដូសជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់។

    អត្ថបទទាក់ទង