គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មនុស្ស ៦នាក់ស្លាប់ ២៦នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារលើក្បួនព្យុហយាត្រា បុណ្យ​ឯករាជ្យ​ជាតិអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២​ |
    មនុស្ស ៦នាក់ស្លាប់ ២៦នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារលើក្បួនព្យុហយាត្រា បុណ្យ​ឯករាជ្យ​ជាតិអាមេរិក មនុស្ស ៦នាក់ស្លាប់ ២៦នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារលើក្បួនព្យុហយាត្រា បុណ្យ​ឯករាជ្យ​ជាតិអាមេរិក

    មនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀត បាន​រង​របួស​នៅ​ពេល​ខ្មាន់​កាំភ្លើង​ម្នាក់​បើក​ការបាញ់ប្រហារលើក្បួនព្យុហយាត្រា ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិក នៅ​ជាយ​ទីក្រុងឈីកាហ្កោ នៃរដ្ឋអ៊ីលីណយ (Illinois) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

    បើតាមមន្ត្រីប៉ូលិស កាំភ្លើងវែងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយក្នុង​ចំណោម​មនុស្ស ២៦នាក់ មាន២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដោយក្នុងនោះ ក៏មាន​កុមារ​មាន​អាយុ​ចន្លោះពី៤ ទៅ ៥ឆ្នាំផងដែរ។ ហេតុការណ៍​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ជា ១០និង១៥នាទីព្រឹក ដោយខ្មាន់​កាំភ្លើង​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​ចេញ​ពី​លើ​ដំបូល​ហាង​ទំនិញមួយ។

    គួរបញ្ជាក់ថា ក្រោយហេតុការណ៍បាញ់ប្រហារនេះ ប៉ូលិសអាមេរិក​បាន​ប្រកាស​ថា​ពួក​គេបាន​ចាប់​ខ្លួន​ជន​សង្ស័យម្នាក់មានអាយុ ២២ឆ្នាំ និងត្រូវបានគេបញ្ជាក់ ថាមានឈ្មោះ រ៉ូបឺត គ្រីម៉ូ (Robert E. Crimo III)។ ប៉ុន្តែ ភ្លាមៗ ប៉ូលិសមិនទាន់​អាច​បញ្ជាក់​ពី​ហេតុផល​នៅ​ពី​ក្រោយ​ការ​បាញ់​ប្រហា​រ​នេះនៅ​ឡើយទេ៕ FreshNews

     

    អត្ថបទទាក់ទង