គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជារាយការណ៍ពីវឌ្ឍនភាព​ និងសមិទ្ធផលថ្មីៗ ក្នុងវិស័យសិទ្ធិមនុស្សជូន​វេទិកា​អង្គការ​សហប្រជាជាតិ នៅហ្សឺណែវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២​ |
    កម្ពុជារាយការណ៍ពីវឌ្ឍនភាព​ និងសមិទ្ធផលថ្មីៗ ក្នុងវិស័យសិទ្ធិមនុស្សជូន​វេទិកា​អង្គការ​សហប្រជាជាតិ នៅហ្សឺណែវ កម្ពុជារាយការណ៍ពីវឌ្ឍនភាព​ និងសមិទ្ធផលថ្មីៗ ក្នុងវិស័យសិទ្ធិមនុស្សជូន​វេទិកា​អង្គការ​សហប្រជាជាតិ នៅហ្សឺណែវ

    ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៥០ កាល​ពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ច សន្ទនា​អន្តរសកម្ម​ជាមួយ​អ្នក​រាយការណ៍​ពិសេស សរុបចំនួន២៣ និងវេទិកាពិភាក្សាចំនួន០៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្ត សរុប​ចំនួន២៣ ពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទ និង ប្រទេសជាក់លាក់។

    ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេល៤សប្តាហ៍ (ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅ ទីក្រុងហ្សឺណែវ បានចូលរួមឡើងថ្លែងបទអន្តរាគមន៍ សរុបចំនួន ២២ លើក បង្ហាញពីវឌ្ឍនភាព និង​សមិទ្ធផលរបស់កម្ពុជា ក្នុងទិដ្ឋភាពបទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ទៅតាមប្រភេទ ផ្សេងៗ នៃសិទ្ធិមនុស្ស ក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានចំនួន៣ ផងដែរ។ កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សំដៅរួម​ចំណែក​ដោះស្រាយ​ស្ថានការណ៍​នៅប្រទេសមីយ៉ាន់ម៉ាក៏ត្រូវបានរាយការណ៍ផងដែរ៕

    ពាក្យគន្លឹះទាក់ទង