អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ៥រូបទៀត យល់ព្រមទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុន
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ៥រូប ថ្មីទៀត ក្នុងចំណោមអតីតបុគ្គលិកដែលមិនទាន់ ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃនេះ។
សូមជំរាបជូនថា មកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២១០រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៦៣រូប។
ពាក្យគន្លឹះទាក់ទង