គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញអំពីគោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |
    ក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញអំពីគោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ ក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញអំពីគោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​

    ភ្នំពេញ៖ ផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បាន​រៀបចំ​សន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជន​អំពី​គោល​បំណង​ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី១​០ នៃរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា។

    សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងយុត្តិធម៌មួយចំនួនទៀត ព្រមទាំងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានប្រមាណ ៥០ រូប ដែលមកពីជាង ២០ អង្គភាព ហើយសន្និសីទសារព័ត៌មាននេះក៏ត្រូវបានធ្វើការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានាផងដែរ។

    សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានសម្រេចឯកភាព ដើម្បី​សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក្នុង​សម័យ​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ និងដែល​មាន​ខ្លឹមសារ​ធ្វើ​វិសោធនកម្មចំនួន ៨ មាត្រា ដែលមានដូចជា មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានា​នូវ​ដំណើរ​ការ​ជាប្រក្រតីនៃស្ថាប័នជាតិ។

    អត្ថបទទាក់ទង