គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អតីតយុទ្ធជនរាជធានីភ្នំពេញ ព្រៃវែង សៀមរាម ពុំទាន់មានដី និងផ្ទះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |
    អតីតយុទ្ធជនរាជធានីភ្នំពេញ ព្រៃវែង សៀមរាម ពុំទាន់មានដី និងផ្ទះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ អតីតយុទ្ធជនរាជធានីភ្នំពេញ ព្រៃវែង សៀមរាម ពុំទាន់មានដី និងផ្ទះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ

    ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បាន​អំពាវនា​វ​ដល់អតីតយុទ្ធជនដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ខេត្ត​ព្រៃវែង និងខេត្តសៀមរាម ពុំទាន់មានដី និងផ្ទះសម្រាប់ស្នាក់នៅ ហើយ​ស្ម័គ្រចិត្ត​ទៅ​រស់​នៅ​លើ​ដី​សម្បទាន​សង្គម​កិច្ចខេត្តឧត្តរមានជ័យ ដែលសមាគមអតីតយុទ្ធជន បានរៀបចំដី និង​សាង​សង់​ផ្ទះ​ផ្តល់​ជូន​នោះ សូមដាក់ពាក្យស្នើសុំដី និងផ្ទះ ។

    ការដាក់ពាក្យស្នើសុំដី និងផ្ទះនេះ អាចធ្វើតាមរយៈប្រព័ន្ធតេឡេក្រាម និងគេហទំព័រ​របស់​សមាគម​អតីត​យុទ្ធជន ឬតាមរយៈសមាគមអតីតយុទ្ធជនរាជធានី ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ សាខា​បុស្តិ៍​រដ្ឋបាល ដែលនៅក្បែរផ្ទះ ដើម្បីបញ្ជាក់អំពីស្ថានភាពជីវភាពរស់នៅពិតប្រាកដ ហើយ​ស្ម័គ្រចិ​ត្តទៅ​​រស់​នៅ​ដី​សម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យពិតមែន។

    ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ក្នុងឱកាស​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​បង​ប្អូន​អតីតយុទ្ធជនរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាបកន្លងមក បងប្អូន​អតីត​យុទ្ធជន​បាន​ស្នើ​សុំដី និងផ្ទះ ហើយ​លោក​បាន​សន្យា​នឹង​រៀប​ចំ​ជូន​បន្ទាប់​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រួច​។

    ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានអំពាវនាវ​ដល់​បងប្អូន​អតីត​យុទ្ធជន​រួសរាន់​ទៅ​ដាក់​ពាក្យ​ដើម្បី​ទទួល​បាន​ដី និងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា៕ ប្រភព៖ Fresh New

    អត្ថបទទាក់ទង