គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ បានចាក់វ៉ាក់សាំងដូសជំរុញ មុនចេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម នៅឥណ្ឌូនេស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២​ |
    គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ បានចាក់វ៉ាក់សាំងដូសជំរុញ មុនចេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម នៅឥណ្ឌូនេស៊ី គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ បានចាក់វ៉ាក់សាំងដូសជំរុញ មុនចេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម នៅឥណ្ឌូនេស៊ី

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា និងជា​ប្រធាន​ប្រតិភូ​ដឹក​នាំ​អត្តពលិក​កីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូល​រួម​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៥​កក្កដានេះ បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី​ជនពិការ​ជម្រើសជាតិទាំងអស់ ទទួលការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ រួម​មាន​ដូសទី៤ និងដូសទី៥ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club។

    ឆ្លៀតឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រតិភូ និអត្តពលិកកីឡាជនពិការកម្ពុជា បាន​ថ្លែង​អំណរ​គុណ ដល់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែល​សម្ដេចបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះ​សុខ​ភាព​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ក្រុមកីឡាករ-កីឡាការិនីជនពិការកម្ពុជា ដែលត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​ប្រចាំ​តំបន់​នា​ពេល​ខាង​មុខ​ឲ្យ​ទទួលបាននូវវ៉ាក់សាំងដូសជំរុញបន្ថែម មុន​ចាក​ចេញ​ពី​មាតុភូមិ ។

    ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការទទួលបាននូវវ៉ាក់សាំងនេះ នឹងបង្កើនភាពស៊ាំ ដល់គណៈ​ប្រតិភូ​​កីឡា ដ៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ​ហើយវានឹង​ក្លាយ​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ ដើម្បីទឹកចិត្តអត្តពលិកជនពិការកម្ពុជាឆ្ពោះទៅដណ្ដើមមេដាយ និងឧត្តមភាពជូនជាតិ ។

    សូមបញ្ជាក់ថា តាមគម្រោងប្រតិភូ និងអត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា នឹងចាកចេញពីមាតុភូមិ នា​ថ្ងៃ​ទី​២៦ ខែកក្កដាខាងមុខ ខណៈការប្រកួតនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា និង​បញ្ចប់​នា​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡា ។ បេសកកម្មដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី នេះ កម្ពុជាបានបញ្ចូប្រតិភូ និងអត្តពលិកសរុប ១៦៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១៦៦នាក់៕

    អត្ថបទទាក់ទង