គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រទាំងស្រុង​ចំពោះការអនុម័ត​របស់​រដ្ឋសភា​ទៅលើវិសោធនកម្ម​រដ្ឋធម្មនុញ្ញកម្ពុជា លើកទី១០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២​ |
    គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រទាំងស្រុង​ចំពោះការអនុម័ត​របស់​រដ្ឋសភា​ទៅលើវិសោធនកម្ម​រដ្ឋធម្មនុញ្ញកម្ពុជា លើកទី១០ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រទាំងស្រុង​ចំពោះការអនុម័ត​របស់​រដ្ឋសភា​ទៅលើវិសោធនកម្ម​រដ្ឋធម្មនុញ្ញកម្ពុជា លើកទី១០

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ គណបក្សខ្មែរតែមួយ  បានចេញសេចក្ដីថ្លែងការណ៍ ប្រកាស​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​អនុម័ត​របស់​រដ្ឋសភា​ទៅ​លើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ។

    រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ។

    ការអនុម័តនេះធ្វើឡើងដោយសំឡេង ១០៥លើ១០៦សំឡេង ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាសរុប១០៦រូប។

     

    អត្ថបទទាក់ទង