គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ៖ អបអរសាទរកីឡាករតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅហូឡង់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២​ |
    សម្ដេចតេជោ៖ អបអរសាទរកីឡាករតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅហូឡង់ សម្ដេចតេជោ៖ អបអរសាទរកីឡាករតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅហូឡង់

    តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាករតេក្វាន់ដូ WTកម្ពុជា ២រូប រួមមានកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។

    សម្ដេចតេជោគូសបញ្ជាក់ថា នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។

    សម្ដេចតេជោជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕

    អត្ថបទទាក់ទង