គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ណែត​ ជួប​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​នាយឧត្ដម​សេនីយ៍​ YUASA Goro ដើម្បីរក្សា​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ កម្ពុជា​-ជប៉ុន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០​ |
    ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ណែត​ ជួប​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​នាយឧត្ដម​សេនីយ៍​ YUASA Goro ដើម្បីរក្សា​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ កម្ពុជា​-ជប៉ុន​ ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ណែត​ ជួប​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​នាយឧត្ដម​សេនីយ៍​ YUASA Goro ដើម្បីរក្សា​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ កម្ពុជា​-ជប៉ុន​

    ភ្នំពេញ​៖ ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ណែត​ ជួប​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​នាយឧត្ដម​សេនីយ៍​ YUASA Goro ដើម្បីរក្សា​ទំនាក់ទំនង​ និង​ឈាន​ទៅពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាងកងទ័ពជើងគោក​នៃប្រទេសទាំងពីរ កម្ពុជា​-ជប៉ុន ឲ្យកាន់​តែរឹង​មាំ​ និង​ជិត​ស្និទ្ធ​បន្ថែមទៀត​​។

    នា​រសៀល​ថ្ងៃ​ទី២​៩ ​ខែ​កញ្ញា ​ឆ្នាំ២​០២០​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​អគ្គ​មេប​ញ្ជាកា​រ​រង​ នៃ​កង​យោធពល​ខេម​រភូមិន្ទ​ មេបញ្ជាកា​រ​កង​ទ័ព​ជើង​គោក​ បាន​ជួប​សន្ទនាតា​ម​ទូរស័ព្ទ​ជាមួយ​ នាយ​ឧត្តមសេនីយ៍ ​YUASA Goro មេបញ្ជាការកង​ស្វ័យ​ការ​ពារ​ជើង​គោក​ជប៉ុ​ន​នៅទី​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃកង​យោធ​ពលខេមរ​ភូមិន្ទ​ ។

    ឧត្ត​មសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត​ បាន​ជួប​ពិភាក្សា​ការងារ​តាម​ទូរ​ស័ព្ទ​ជាមួ​យ ​នាយ​ឧត្តម​សេនីយ៍ ​YUASA Goro ​មេបញ្ជាការ​កង​ស្វ័យ​ការ​ពារ​ជើង​គោក​ជប៉ុន​ តាម​សំណើ​រ​ប​ស់​នាយ​ឧត្តម​សេនីយ៍​ YUASA Goro​ ដើម្បី​រក្សា​ការ​ភ្ជាប់​ទំនា​ក់ទំ​នង​ និង​ឈាន​ទៅ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រត្តិកា​ររ​វាង​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ជប៉ុ​ន ​ឱ្យកា​ន់តែ​រឹងមាំ​ និង​ជិត​ស្និទ្ធ​បន្ថែម​ទៀត​។ ​

    គួររំលឹក​ផង​ដែរ​ថា នាយឧត្តមសេនីយ៍ YUASA Goro ទើប​បាន​ដឹក​នាំគ​ណៈប្រ​តិភូ​កងស្វ័​យកា​រពា​រជើ​ង​គោក​ជប៉ុន​ មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ទី​១​នៅក​ម្ពុជា​ កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ កន្លង​ទៅ។​

    ក្នុង​ជំនួបស​ន្ទនា​តាម​ទូរស័ព្ទ​នេះ ​ភាគី​ទាំង​ពីរ​ក៏បា​នចែករំលែ​ក និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ទៅ​វិញ​ទៅ​មក​លើកា​រ​ចូល​រួម​របស់​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​កង​ស្វ័យ​ការ​ពារ​ជើង​គោក​ជប៉ុន​នៅ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹ​ង​ជំងឺកូ​វីដ​-១៩​ ដែល​ជា​បញ្ហា​ប្រឈម​រួម​ដ៏ធ្ងន់​ធ្ងរ​មួយ ​និង​ដែល​កំពុ​ងនៅ​បន្ត​រាត​ត្បាត​ពិភ​ពលោក​នៅឡើ​យ។​

    ក្នុង​នោះ ​នាយឧ​ត្តមសេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការ​គោរព​កោត​សរសើរ​ចំពោះ​រាជរ​ដ្ឋាភិបាល​កម្ពុជា​ ដែ​លបា​ននិ​ងកំ​ពុង​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​ជំងឺ​កូវីដ​-១៩​ បា​នយ៉ា​ងល្អ​ប្រសើរ​ និង​ត្រឹម​ត្រូវ​ ព្រម​ទាំង​បា​នវាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ និង​វិធានការ​ទាំង​ឡាយ​ដែល​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​អនុវត្ត​នៅ​ក្នុង​ការងារ​នេះ។​

    ឧត្ត​មសេនីយ៍ឯក ហ៊ុ​ន ម៉ាណែត​ បាន​ធ្វើ​ការ​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្រប់​បណ្តា​ប្រទេស​ជាមិត្ត ​ជា​អាទិ៍ ​កម្ពុជា-​ជប៉ុន​ ជាពិសេស​ទំនាក់​ទំនង​រវាង​កង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ ដែល​ជា​គន្លឹះ​មួយ​ដ៏មា​ន​ប្រសិទ្ធភាព​ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹ​ង​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន ​ដោយ​បាន​សង្កត់​ធ្ងន់​ថា ប​ញ្ហា​កូវីដ​-១៩ ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ទាំង​អស់​គ្នា ​ទាំង​ការ​សហការ​ដោះ​ស្រាយ​ផ្ទៃ​ក្នុង​ប្រទេស​នីមួយៗ​ ក៏ដូច​ជាកា​រស​ហប្រតិបត្តិកា​រ និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​ម​កជា​មួយ​បណ្តា​ប្រទេ​ស​ជាដៃគូ​នៅ​ក្នុង​ឆ្លើយ​តប​នឹង​ជំងឺ​ដ៏កាចសា​ហាវ​នេះ​។ ​ហើយ​ឆ្លង​តាម​ការ​ប្រឈម​នៃ​ការ​ដោះ​ស្រាយ​រួម​គ្នាលើ​បញ្ហាកូ​វីដ​-១​៩​នេះ ទាំងអស់​គ្នានឹ​ង​អា​ចស្វែងរ​កនូ​វ​ចំណុច​ខ្លាំង​ និង​ចំណុច​ប្រឈម​នានា​ ដើម្បី​ឈាន​ទៅ​ពង្រឹ​ង​នូ​វយ​ន្តកា​រនៃ​កា​រស​ហប្រតិបត្តិការជាមួយគ្នាឱ្យ​បាន​កាន់​តែប្រ​សើរ​ឡើង​។

    នាយ​ឧត្តមសេនីយ៍ YUASA Goro បានស​ម្តែងនូ​វកា​រពេ​ញចិត្ត និង​ការ​អរគុណ​ចំពោះ​ការប​ន្តរ​ក្សានូ​វទំ​នាក់​ទំនង​ដ៏​ល្អរ​វាង​កងទ័​ព​នៃ​ប្រទេសទាំង​ពី​រ ទោះបីក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលស្តែងឡើងតាម​រយៈ​កិច្ច​សន្ទនាតាមទូរស័ព្ទនេះ និងបានបញ្ជាក់​ឡើង​វិញ​អំពី​កា​រគោរ​ព​អញ្ជើ​ញ ឧ​ត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។

    ជាចុងក្រោយ ថ្នាក់ដឹកនាំកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានឯកភា​ព​គ្នាទៅ​លើ​សា​រៈ​សំខា​ន់នៃ​កិច្ច​សហការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសរវាងកងទ័ព និងកងទ័ព ជាអាទិ៍ ការរួមគ្នាបង្កើ​នសមត្ថភាពឆ្លើយតបនឹងយថាហេតុគ្រោះមហន្តរាយផ្សេងៗ, ការផ្តល់ឱកាសក្នុងការលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការបង្កើតឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារវាងយោធិនគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាដើម ដែលសុទ្ធសឹងជាមូលដ្ឋាននៅក្នុងការទំនាក់ទំនងយូរអង្វែង ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ ឬបញ្ចប់ក្នុងពេលខាងមុខនេះ កងទ័ពជើងគោកទាំងពីរនឹងអាចបន្តជំរុញនូវល្បឿននៃកិច្ចសហប្រតិបត្តិការទាំងនេះឱ្យមានសន្ទុះឡើងវិញ។ គួររំលឹកផងដែរថា នាយឧត្តមសេនីយ៍ YUASA Goro ទើបបានដឹកនាំគណៈប្រតិភូកងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការលើកទី១នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។គួររំលឹកផងដែរថា នាយឧត្តមសេនីយ៍ YUASA Goro ទើបបានដឹកនាំគណៈប្រតិភូកងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការលើកទី១នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕

     

    អត្ថបទទាក់ទង