គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-កាណាដា ឯកភាពគ្នាពង្រឹងចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយោជន៍​រួម​ទាំង​ក្នុង​ក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |
    កម្ពុជា-កាណាដា ឯកភាពគ្នាពង្រឹងចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយោជន៍​រួម​ទាំង​ក្នុង​ក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល កម្ពុជា-កាណាដា ឯកភាពគ្នាពង្រឹងចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយោជន៍​រួម​ទាំង​ក្នុង​ក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ារី ណុក (Mary Ng) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ ការជំរុញការនាំចេញ ធុរកិច្ចធន់តូច និងការអភិវឌ្ឍសេដ្ឋកិច្ចកាណាដា នៅថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ច​ប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ អាស៊ាន នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ម៉ារី ណុក បាន​ឯកភាព​ធ្វើ​ការ​ជាមួយ​គ្នា យ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ និ​ង​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ ឱ្យបានទូលំទូលាយ ដើម្បីផលប្រយោជន៍រួមគ្នាក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និង​សកល។ ភាគីទាំងពីរ បានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃ​ទំនាក់​ទំនង ការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជំនួយ និងការគាំទ្រ ផ្នែកបច្ចេកទេស​របស់​ប្រទេស​កាណាដា នៅក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា និងបានស្នើសុំឱ្យ​មាន​វិភាគ​ទាន​បន្ថែម​ទៀត​ពី​កាណាដា ឆ្ពោះទៅសម្រេចបាននូវគោលដៅ – កម្ពុជាគ្មានគ្រាប់ មិនត្រឹមឆ្នាំ២០២៥»។

    ភាគី​ទាំងពីរបានកត់សម្គាល់ដោយសេចក្ដីពេញចិត្តចំពោះគន្លងវិជ្ជមាននៃ ពាណិជ្ជកម្មទ្វេភាគី ខណៈដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូងអំណរ គុណ​ដល់​កាណាដា​ដែល​បាន​រក្សាប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា។ ចំពោះទំនាក់ទំនងអាស៊ាន-កាណាដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ ចំពោះការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​កាណាដាសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

    ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការចូលរួមរបស់នាយករដ្ឋមន្ត្រីកាណាដាក្នុងកិច្ចប្រជុំកំពូល អាស៊ាននៅចុងឆ្នាំនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងសំណើ​របស់​កាណាដា ក្នុងការលើកកម្ពស់​ឋានៈ​របស់ខ្លួនទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ៕

    អត្ថបទទាក់ទង