គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណនី Facebook តាទុំ បង្ហោះសារប្រដៅ និងខោកក្បាល ទណ្ឌិត សម រង្ស៊ី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២​ |
    គណនី Facebook តាទុំ បង្ហោះសារប្រដៅ និងខោកក្បាល ទណ្ឌិត សម រង្ស៊ី គណនី Facebook តាទុំ បង្ហោះសារប្រដៅ និងខោកក្បាល ទណ្ឌិត សម រង្ស៊ី

    គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» បានបង្ហោះសារក្នុងន័យប្រដៅទៅអ្នកនយោបាយចាស់វស្សា ដែលជាទណ្ឌិតរត់ចោលស្រុក សំដៅលើ សម រង្ស៊ី ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖

    តើអាមួយនេះវាឡប់ឬអី?២ថ្ងៃមុនវាជេរហ៊ុន សែនផង ជេរហ៊ុន ម៉ាណែតផង តែថ្ងៃនេះវាបែរជាជូនពរហ៊ុន សែនទៅវិញ។ អ្វីដែលគួរឱ្យអស់សំណើចវាបែរជាបបួលហ៊ុន សែនធ្វើច្បាប់មានចរិតកាត់សិទ្ធិធ្វើ
    នយោបាយសម្រាប់មនុស្សដែលមានអាយុលើសពី៧០ឆ្នាំដោយប្រើពាក្យចូលនិវត្តន៍។

    រង្សុីគិតស្មានថាហ៊ុន សែនល្ងង់មែនទេ? រង្សុីមិនត្រឹមតែអត់មានអំណាចទេថែមទាំងជាអ្នកទោសទៀតផងតែបែរជាមកបបួលហ៊ុន សែនធ្វើច្បាប់ដើម្បីបញ្ចប់អំណាចហ៊ុន សែនទៅវិញ។ វាមិនខុសការភ្នាល់មួយ
    ដែលមិនចាំចាច់ដាក់ដើមទុន។ រង្សុីប្រហែលជាគិតថាបើអញ់អត់មានអ្នកផ្សេងទៀតត្រូវតែអត់ដូចគ្នា។

    រង្សុីវាក្រឡាខុសនៅត្រង់ចង់យកចិត្តក្រុមយុវជនតែបែរជាកាត់សិទ្ធិនយោបាយមនុស្សចាស់ដែលជាឳពុកម្តាយយុវជនទៅវិញ។

    អត្ថបទទាក់ទង