គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ អ្នកដឹងទេថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សំណាង​ប៉ុណ្ណា?

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ អ្នកដឹងទេថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សំណាង​ប៉ុណ្ណា? អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ អ្នកដឹងទេថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សំណាង​ប៉ុណ្ណា?

    នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះអង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បានបញ្ចេញផ្សាយវីដេអូផ្លូវការមួយ មានរយៈពេលជាង៨នាទី  ក្រោម​ចំណងជើងថា អ្នកដឹងទេថា កម្ពុជាជាប្រទេសដែលមានសំណាងប៉ុណ្ណា?

    វីដេអូនេះ បានរំលេចឱ្យឃើញនូវភាពអស្ចារ្យរបស់កម្ពុជា ដែលត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជាដែនដីសុវណ្ណភូមិ ដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិច្រើនប្រភេទ ទាំង​រ៉ែមាស ត្បូង​មាន​តម្លៃ ព្រៃឈើ សមុទ្រ ទន្លេ បឹងបួរ ហើយ​កត្តា​អាកាសធាតុ​ក៏​អំណោយ​ផល​ល្អ​ដល់​ការ​រស់​នៅ​របស់​មនុស្ស សត្វ និងការដំាំដុះដំណាំគ្រប់ប្រភេទ។

    លើសពីសម្បត្តិធម្មជាតិដ៏សំបូរបែបដែលរៀបរាប់មិនអស់ កម្ពុជាពិតជាមានសំណាងធំណាស់ ដែល​មាន​នូវសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានបន្សល់ទុកពីដូនតាមក។

    តាម​រយៈ​វត្ថុបុរាណ បុរាណដ្ឋាន ប្រាង្គប្រសាទបុរាណ និងសម្បត្តិវប្បធម៌ទាំងរូបិយ និង​អរូបិយ​ជា​ច្រើន​អនេក បានបង្ហាញពិភពលោកឱ្យដឹងថា កម្ពុជាពិតជា​ប្រទេស​ដែល​មាន​អារ្យធម៌​ដ៏រុង​រឿង​គួរជាទីមោទន។ ក្នុងអតីតកាល ខ្មែរធ្លាប់ជាមហានគរដ៏រុងរឿង សុះសាយ ល្បី​រន្ទឺ​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍នេះ បើទោះបី​ប្រជាជាតិ​ខ្មែរ​បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ដ៏គួរ​ឱ្យ​សោក​ស្តាយ​ និង​រន្ធត់​នៅ​ចុង​សតវត្សទី២០កន្លងទៅនេះក្តី។

    អ្វីៗដែលកម្ពុជាមាន ក៏សម្រាប់ «យុវជន ត្រូវចងចាំ និងដឹងច្បាប់នូវកត្តាប្រវត្តិសាស្ត្រ» និង ជា​ពិសេសបំផុតនោះលើតួនាទីស្នូលជាយុទ្ធសាស្ត្រនិងមិនអាចខ្វះបានរបស់សម្តេចតេជោក្នុងបរិបទនៃ សង្គមកម្ពុជាទាំងនៅក្នុងកាលះទេសះចំពោះមុខ និងក្នុងរយៈពេលមធ្យម ក៏ដូចជាក្នុង​បរិយាកាស​ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់និងអន្តរជាតិដ៍តានតឹងនិងផុយស្រួយនេះផងដែរ ហើយក្នុងន័យនេះ ក៏ជាការបញ្ជាក់ដែរថា ប្រទេសកម្ពុជា សម្រាប់ស្ថានភាពសង្គម​ជាតិ​នា​ពេលបច្ចុប្បន្ននេះ យុវជនជំនាន់ថ្មីដែលជាសរសរទ្រូងរបស់ប្រទេសជាតិ តើពួកគេយល់យ៉ាងណាដែរ ហើយត្រូវរួមចំណែកធ្វើអ្វីខ្លះ ដើម្បីថែរក្សាឱកាសមាស និងដើម្បីអនាគតរបស់ពួកគេ?

    ស្ថានភាពល្អប្រសើរនៃប្រទេសកម្ពុជាក្នុងសម័យបច្ចុប្បន្ននេះ គឺមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការដឹកនាំដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំខ្មែរសម័យបច្ចុប្បន្ន។ ថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្គាល់ថាពិតជាមានទេពកោសល្យក្នុងការ ដឹកនាំខ្ពស់ និងមានភាពបត់បែនដ៏ឈ្លាសវៃ នៅគ្រប់ស្ថានការណ៍ទាំងអស់ ទាំងនយោបាយក្នុងស្រុក និងក្រៅស្រុក។ សម្តេចតេជោ ហ៊ុន សែន មានភាពប៉ិនប្រសព្វក្នុងការចាត់ចែងកិច្ចការងារប្រទេសជាតិ មិនថាតែរឿងក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ សម្តេចពិតជាមានសមត្ថភាពដឹកនាំខ្ពស់មិនធម្មតា ដែលអាចឈរបានយ៉ាងរឹងមាំ និងស្វាហាប់ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាលើសកលលោក។

    បើត្រឹមតែកម្ពុជាមានភាពសុខសាន្តដូចបច្ចុប្បន្ននេះ កម្ពុជាពិតជាមានសំណាងធំណាស់ទៅហើយ ដូច្នេះក្នុងនាមពលរដ្ឋកម្ពុជា យើងគួរតែខិតខំ រួមគ្នាបន្ថែមទៀត ដើម្បីកសាងជាតិយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវ៉ៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តរស់ក្នុងភាពសុខសប្បាយ និងទទួលបានភាពរីចំរើនតទៅមុខទៀត៕

    សូមគោរពអញ្ជើញទស្សនាវីដេអូ៖

    អត្ថបទទាក់ទង