គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងរៀបចំដែនដី ប្រកាសលទ្ធផលការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២​ |
    ក្រសួងរៀបចំដែនដី ប្រកាសលទ្ធផលការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី ប្រកាសលទ្ធផលការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

    យោងតាមសេចក្ដីប្រកាសព័ត៌មានបានហើយដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម ចុះ​សហការ​ជា​មួយ​មន្ត្រី​មូលដ្ឋាន ថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បី​វាស់​វែង​កំណត់​និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ និងតំបង់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

    លទ្ធផលដែលក្រុមការងារបច្ចេកទេសទទួល​បានមានចំនួន៤​ចំណុច ទី១- វាស់​វែង​ក្បាល​ដី​សរុប​បានចំនួន ២០០៣១ ទាំងមានសំណង់ និងគ្មានសំណង់, ទី២- បំពេញ​សម្រង់​ព័ត៌មាន​របស់​អ្នក​សាង​សង់ និងកាន់កាប់ដីបានចំនួន ១៧៣២២គ្រួសារ, ទី៣- ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​រុះរើ​តូប​លក់​ដូរ​ចំនួន៤៤តូប, និងទី៤- ប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩​គ្រួសារ​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅតំបន់ភូមិធម្មជាតិរុនតាឯក។

    លម្អិតសូមអាចសេចក្ដីប្រកាសខាងក្រោមនេះ៖