គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សៀវភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋ​មន្ត្រី ​ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ហ៊ុន ម៉ាណែត» នឹង​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២​ |
    សៀវភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋ​មន្ត្រី ​ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ហ៊ុន ម៉ាណែត» នឹង​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ សៀវភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋ​មន្ត្រី ​ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ហ៊ុន ម៉ាណែត» នឹង​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ

    ភ្នំពេញ៖ តាមរយៈ​ហ្វេសប៊ុក​ផ្ទាល់​ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បាន​ប្រកាស​ចែក​ជូន​សៀវ​ភៅ «កូន​ប្រុស​ច្បង​នាយករដ្ឋ​មន្ត្រី​ ដំណើរ​ឆ្ពោះ​ទៅ​បន្ត​វេន​ ហ៊ុន ម៉ាណែត​» ដោយ​ឥត​គិត​ថ្លៃ​ ដល់​អ្នក​ដែល​មាន​បំណង​ចង់​អាន​សៀវភៅ​នេះ។  សៀវភៅ​នេះ​និពន្ធ​ដោយ​ ឯកឧត្តម ឆាយ សុផល អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ជើង​ចាស់​។

    តាម​រយៈ​ផេក​ហ្វេសបុក ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយ​មាន​សំណូមពរ​ច្រើន​ពី​បង​ប្អូន​ លើ​សៀវភៅ​ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​អោយ​ក្រុម​ការងារ​រប​ស់ខ្ញុំ​ត្រៀ​ម​ទទួល​រៀបចំចាត់​ចែង​សៀវភៅ ជូន​ដល់​បងប្អូន​ដែល​មាន​បំណង​ចង់​បាន​សៀវ​ភៅ​នេះ​ទៅអា​ន​»។ ​ដើម្បីទ​ទួល​បាន​សៀវភៅ​ដោយ​ឥត​គិត​ថ្លៃ សូម​បង​ប្អូន​ទំនាក់​ទំនង​ទៅ​ក្រុមកា​រងា​រ​តាមរយៈ៖ ទូរស័ព្ទ​លេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០ ឬ តាមហ្វេសប៊ុក ផេក Hun Manet – C.O.Army (Page Link: https://m.facebook.com/hunmanetcoarmycambodia/)ជាដើម។

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង