គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ផ្លូវ ៦០ម៉ែត្រនឹងត្រូវផ្អា​ក​ចរាចរ​បណ្ដោះ​អាសន្ន រយៈពេល ០៣ថ្ងៃ ដើម្បី​រៀបចំ​ពិធីបើ​ក​​ការ​រដ្ឋាន​​សាងសង់​ស្ពានអាកាស ២កន្លែងទៀត​ ​នៅ​រាជធានី​ភ្នំពេញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២​ |
    ផ្លូវ ៦០ម៉ែត្រនឹងត្រូវផ្អា​ក​ចរាចរ​បណ្ដោះ​អាសន្ន រយៈពេល ០៣ថ្ងៃ ដើម្បី​រៀបចំ​ពិធីបើ​ក​​ការ​រដ្ឋាន​​សាងសង់​ស្ពានអាកាស ២កន្លែងទៀត​ ​នៅ​រាជធានី​ភ្នំពេញ ផ្លូវ ៦០ម៉ែត្រនឹងត្រូវផ្អា​ក​ចរាចរ​បណ្ដោះ​អាសន្ន រយៈពេល ០៣ថ្ងៃ ដើម្បី​រៀបចំ​ពិធីបើ​ក​​ការ​រដ្ឋាន​​សាងសង់​ស្ពានអាកាស ២កន្លែងទៀត​ ​នៅ​រាជធានី​ភ្នំពេញ

    ភ្នំពេញ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងត្រូវផ្អាកចរាចរបណ្ដោះអាសន្ន រយៈពេល ០៣ថ្ងៃ ដើម្បីរៀបចំពិធីបើក​ការរដ្ឋាន​សាងសង់ស្ពានអាកាសពីរកន្លែងទៀត​នៅ​ចុង​ខែ​សីហា​​នេះ​ គឺនៅតំបន់ច្រមុះជ្រូកក្បាលថ្នាល់ និងមួយកន្លែងទៀតនៅចំណុចប្រសព្វផ្លូវ២០០៤ ជា​មួយ​មហាវិថីសហព័ន្ធរុស្ស៊ី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។

    យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹង​រៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និង​សាង​​សង់​​ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយ​នឹង​មហា​វិថី​សម្ដេច​ចៅ​ហ្វាវាំង​វរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសង្កាត់​ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀប​រៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ និ​ង​ផ្អាក​ចរាចរ​ជា​បណ្តោះអា​សន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិន​អនុញ្ញាត​ឱ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​ឆ្លង​កាត់​កំណាត់​មហា​វិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់​ពី​ចំណុច​ប្រសព្វ​មហា​វិថី​សម្តេច​តេជោ​ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូត​ដល់​ស្តុបចំណុច​ប្រសព្វ​រវាង​មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយនឹង មហា​វិថី​អ្នក​ឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) រយៈពេលចំនួន ០៣​ថ្ងៃ ដើម្បីត្រៀម រៀបចំការងារចាំបាច់មួយចំនួនដូចខាងក្រោម៖

    – ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការលាងសម្អាតមហាវិថី និងរៀបចំទីតាំងប្រារព្ធពិធី

    – ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រៀបចំពិធីក្រុងពាលី និងការងារចាំបាច់មួយចំនួន

    – ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទាំងពីរខាងលើ។

     

    អត្ថបទទាក់ទង