គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២​ |
    លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

    កែប៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០៧វត្ត នៅក្នុងខេត្តកែប។
    ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង០៧នោះរួមមាន វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា,
    វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស) , វត្តមុនីរតន: (កែវក្រសាំង)
    មជ្ឈមណ្ឌលវិបស្សនាធុរ: វត្តសត្ថាធម្មវិហារ(ភ្នំពោន)។
    នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខនិងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។
    ទេយ្យវត្ថុក្នុងមួយវត្តៗ ទទួលបាន៖
    ០១-អង្ករ១តោន
    ០២-ត្រីខ ចំនួន១កេស មាន១០យួរ
    ០៣-មីចំនួន៥កេសធំ(៣០កេសតូច)
    ០៤- ត្រីងៀតចំនួន ១០ គីឡូ
    ០៥- សាច់ក្រកចំនួន១០ គីឡូ
    ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
    ០៧- ទឹកដោះគោខាប់ ចំនួន២កេស
    ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
    ០៩- តែ ចំនួន ២គីឡូក្រាម
    ១០- ស្ករសចំនួន១បេ
    ១១- អំបិលចំនួន១បេ
    ១២- ប៊ីចេងចំនួន១បេ
    ១៣- ទឹកត្រីចំនួន៥យួ
    ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
    ១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
    ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
    ១៧- ទៀនវស្សា១គូរ
    ១៨- ប្រេងកូឡា ចំនួន ៥ដុំ
    ១៩- ប្រេងខ្យល់ ចំនួន៥ដុំ
    ២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស
    ២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
    ២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
    ២៣- ស្លាដក់ចំនួន២៦៨
    ២៤- ថវិកា ចំនួន២លានរៀល។
    បន្ទាប់មក លោកជំទាវ និងក្រុមការងារក៏បានអញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រា
    នៃខេត្តកែប។ លោកជំទាវក៏បានសំណេះសំណាល និងសួរ សុខទុក្ដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ។ លោកជំទាវក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រានៅមណ្ឌលនេះផងដែរ។
    ក្នុងនោះ លោកជំទាវក៏បានផ្តល់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់មណ្ឌលកុមារកំព្រានេះ ដោយទទួលបានដូចជា :
    ១-អង្ករ ៦បេ (ស្មើ៣០០Kg)
    ២- ត្រីខចំនួន២០យួរ(២០០កំប៉ុង)
    ៣- មី ចំនួន៨កេសធំ(៤៨កេសតូច)
    ៤ – ទឹកដោះគោខាប់ចំនួន២កេះ (៩៦កំប៉ុង)
    ៥- ត្រីងៀតចំនួន ៥Kg
    ៦-សាច់ក្រកចំនួន ៥Kg
    ៧- សាច់ជ្រូកផាត់ចំនួន៥Kg
    ៨- ប៊ីចេងចំនួន៥Kg
    ៩- ស្ករស ចំនួន៥Kg
    ១០- ទឹកត្រី ចំនួន៨យួរ ស្មើនឹង៤៨ដប
    ១១- ទឹកស៊ីអ៊ីវចំនួន៨យួ (៤៨ដប)
    ១២- ម៉ាស ចំនួន១០ប្រអប់(៥០០ម៉ាស)
    ១៣- សាប៊ូ ៥១ដុំ
    ១៤- កន្សែងជូតខ្លួនចំនួន៤៤កន្សែង
    ១៥- ច្រាស និងថ្នាំដុសធ្មេញចំនួន ៥១ឈុត
    ១៦- ទឹកសុទ្ធអារុណ ចំនួន៥០កេះ
    ១៧- កាបូបសិក្សាចំនួន២៦ ក្របូប(ស្រី១១នាក់)
    ១៨-កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ (ស្រី៨នាក់)
    ១៩-ថវិកាក្នុងកញ្ចប់កុមារអាយុលើស១៨ឆ្នាំ ដោយក្នុងម្នាក់ៗទទួលបាន៥០ដុល្លារ។
    ២០- ថវិកាសម្រាប់មណ្ឌល ចំនួន២លានរៀល៕

    អត្ថបទទាក់ទង