គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប ប៉ាន់ប្រមាណថាមានពលរដ្ឋជាង ១លាននាក់ដែលនឹងចុះឈ្មោះបោះឆ្នោត​នៅ​ខែ​តុលា​ខាង​មុខ​នេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២​ |
    គ.ជ.ប ប៉ាន់ប្រមាណថាមានពលរដ្ឋជាង ១លាននាក់ដែលនឹងចុះឈ្មោះបោះឆ្នោត​នៅ​ខែ​តុលា​ខាង​មុខ​នេះ គ.ជ.ប ប៉ាន់ប្រមាណថាមានពលរដ្ឋជាង ១លាននាក់ដែលនឹងចុះឈ្មោះបោះឆ្នោត​នៅ​ខែ​តុលា​ខាង​មុខ​នេះ

    ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិកា​រ​ជាតិ​រៀប​ចំ​ការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រសាសន៍ថា ​យោងតាមប្រតិទិនស្តីពីការពិនិត្យបញ្ជី និងការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២ ​សម្រាប់ឈាន​ទៅ​រក​កា​រ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ​នីតិកាលទី៧ គ.ជ.ប បាន​កំពុងដំណើរការនូវការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ រួមមាន ​មន្រ្តី តំណាង​គណបក្ស​នយោបាយ អង្គការសង្គមស៊ីវិល ​សមាគម ដើម្បីចូលរួមអនុវត្ត និង​តាម​ដាន​ការ​រៀបចំ​នូវ​បញ្ជី​បោះឆ្នោត​ផ្លូវ​ការនាខែធ្នូខាងមុខ។

    ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា តាមការប៉ាន់ប្រមាណ មានប្រជា​ពលរដ្ឋ​ដែល​នឹ​ង​ចុះ​ឈ្មោះ​បោះ​​ឆ្នោតនៅខែតុលា ខាង​មុខនេះ ចំនួនជាង១លាននាក់ សម្រាប់បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២២​។ ឯកឧត្តមបន្តថា ​តាមការប៉ាន់ស្មានបឋមរបស់ គ.ជ.ប នាខែតុលាខាងមុខ ដែលជា​កាលបរិច្ឆេទ​នៃ​ការ​​ពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងកើនឡើងដល់ជាង ១០លាន​នាក់ ​បើធៀបនឹងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១​ មានតែជាង ៩លាននាក់។

    ជាមួយនឹងការប៉ាន់ស្មានចំនួនកើនឡើងនៃអ្នកចុះបោះឆ្នោតនេះ ​ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បី​អាច​ចុះបោះឆ្នោតបាន ​សូមប្រជាពលរដ្ឋត្រូវត្រៀមនូវឯកសារភ្ជាប់​ជា​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​ដែល​មានសុពលភាពតែមួយគត់ ដើម្បីធានាដល់ការរៀបចំបញ្ជីឈ្មោះផ្លូវការ​សម្រាប់​ការ​​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តក្នុងឆ្នាំ២០២២។

    ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ​នឹងមានរយៈពេល៥០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់មក គ.ជ.ប នឹង​ដំណើការ​ពិនិត្យ​នឹង​រៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតផ្លូវការផងដែរ៕

     

     

    អត្ថបទទាក់ទង