គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ១៧៥គ្រឿង​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិត​ថ្លៃ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២​ |
    រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ១៧៥គ្រឿង​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិត​ថ្លៃ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមឡានក្រុង ១៧៥គ្រឿង​ដឹកពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិត​ថ្លៃ​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសត្រៀមរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹក​ពលរដ្ឋ​ទៅស្រុកកំណើតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ។

    ការត្រៀមរថយន្តក្រុងសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវ​នាវ​ដល់​សាលា​រាជធានីភ្នំពេញឲ្យពិនិត្យ ពិចារណា ក្នុង​ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​(រថយន្ត​ក្រុង​សាធារណៈ)​ ដល់ប្រជាពលរដ្ឋទៅកាន់បណ្តាខេត្ត-ក្រុងនានា ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកប​ដោយក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូច​ដែល​យើង​បាន​ធ្លាប់​ធ្វើកន្លងមក គឺ​មុន​ពេល នៃការរីករាលដាលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពលរដ្ឋ និង​ទប់​ជា​មួយការដំឡើងថ្លៃរថយន្តឈ្នួល។

    ១.សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុង ៥៥គ្រឿង

    ២.សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅតាមបណ្ដាខេត្ត និងត្រឡប់មករាជធានី​ភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុង ១២០គ្រឿង ដោយចេញដំណើរចាប់ពីម៉ោង ៥និង៣០ព្រឹក

    ចំពោះទីតាំងចេញដំណើរទៅតាមបណ្ដាខេត្ត រដ្ឋបាលរាជធានីភ្នំពេញរៀបចំដូចខាងក្រោម៖

    ពាក្យគន្លឹះទាក់ទង