គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម​ ស ខេង​ ​វាយ​តម្លៃខ្ពស់​ចំពោះ​លទ្ធផល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​៩​ខែ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចក្រឡាហោម​ ស ខេង​ ​វាយ​តម្លៃខ្ពស់​ចំពោះ​លទ្ធផល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​៩​ខែ សម្ដេចក្រឡាហោម​ ស ខេង​ ​វាយ​តម្លៃខ្ពស់​ចំពោះ​លទ្ធផល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​៩​ខែ

    ភ្នំពេញ៖ តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​ សម្ដេច​ក្រឡាហោម​ ស ខេង​ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ និង​វាយ​តម្លៃខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍ផ្លូវគោក​ក្នុងរយៈពេល​៩ខែ ដែល​អត្រា​គ្រោះថ្នា​ក់​ ស្លាប់ ​និង​រង​បួស​មាន​ការ​ថយ​ចុះ​គួរ​ឲ្យក​ត់​សំគាល់​ បើប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកា​ល​ពី​ឆ្នាំ២០១៩​។

    របាយការណ៍​បាន​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២០​នេះ មាន​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ផ្លូវ​គោក​បានកើ​ត​ឡើង​សរុប​ចំនួ​ន២៤៣០​លើក​ ថយ​ចុះ​៧២៩​លើក​ ស្មើ​នឹង​២៣,០៧​ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ឆ្នាំ​២០១៩។​ រ​យៈ​ពេល៩​ខែ​កាល​ពី​ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​រហូ​ត​ដល់​ទៅ​៣១៥៩​លើក​។

    អត្រា​គ្រោះថ្នាក់​ថយ​ចុះ ​ធ្វើ​ឲ្យ​អត្រា​អ្នក​ស្លាប់​ក៏​បាន​ថយ​ចុះ!​ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ថយ​ចុះ​មក​នៅត្រឹម​២៤៣០​លើក​នេះ ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ថយ​ចុះ២៦៤​នាក់​ ស្មើនឹង​១៧,៣៥​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៩​។ ​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៩​ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​១៥២១នា​ក់។​ ចំណែក​អត្រា​អ្នក​រង​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ​ នៅក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០២០​នេះ ​អ្នករង​របួស​មាន​ចំនួន​៣៦៦៣​នាក់​ បាន​ថយ​ចុះ​១០៥៨​នាក់​ ស្មើ​នឹ​ង​២២,៤១​ភាគរយ​ បើធៀប​នឹ​ង​រយៈ​ពេល​៩​ខែ​ដូច​គ្នាកាល​ឆ្នាំ​២០១៩​ ដែល​អ្នក​រង​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​នោះ ​មាន​រហូត​ដល់​ទៅ​៤៧២១​នាក់​។

    សម្ដេចក្រឡាហោម​បាន​ថ្លែង​​កោត​សរសើរ​ខ្ពស់​ ចំពោះ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​ដឹក​នាំ​ការ​អនុវត្ត​ច្បាប់​ស្ដីពី ច​រាចរណ៍​ផ្លូវ​គោក​ទាំង​យប់​ ទាំង​ថ្ងៃ ​ដោយគ្មាន​ការ​នឿយ​ហត់​ របស់​ថ្នាក់​ដឹកនាំ ​និង​មន្រ្តី​កង​កម្លាំង​នគរបាល​គ្រប់​លំដាប់​ថ្នាក់​ នៃអគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​រាជ​ធានី​ខេត្ត​។ សម្ដេចបាន​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ ចំពោះ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​មូល និង​អ្នក​បញ្ជា​មធ្យោបាយ​ធ្វើដំ​ណើរ​គ្រប់​ប្រភេទ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ខ្ជាប់​ខ្ជួន ​និង​គ្រប់​ពេល​ធ្វើ​ដំណើរ ​ធ្វើ​ឲ្យ​អត្រា​គ្រោះថ្នា​ក់​ ចំនួន​អ្នក​ស្លាប់​ និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍មា​ន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សំគាល់​ជា​បន្ត​បន្ទាប់​។

    សម្ដេចក្រឡាហោម​ បាន​​អំពាវនាវ​ដល់​ប្អូន​ជន​រួម​ជាតិ​ទាំងអស់ សូមប្រកាន់​ខ្ជាប់នូវ​ស្មារតី​បើកបរ​ដោយការ​គោរព​ច្បាប់​ចរាចរណ៍ ​និង​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា ​និងសូម​ស្នើថ្នាក់​ដឹកនាំ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​បន្ត​បំពេញ​ភារកិច្ចដ៏​ថ្លៃ​ថ្លា​ក្នុងការ​រក្សា​សុវត្ថិភាព ​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ និង​បន្ត​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ដោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង