គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ​អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន០២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២​ |
    លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ​អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន០២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ​អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន០២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

    កណ្ដាល៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៩ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញនាំក្រុមការងារ សហការី បុគ្គលិក​វិទ្យុ និងទូរទស្សន៍បាយ័ន នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា​ព្រឹទ្ធមហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាង លី ប្រគេនដល់វត្តចំនួន០២ គឺវត្តវត្តកោះប្រាក់ និងវត្តព្រះពុទ្ធអណ្ដែតរង្សី ស្ថិត​នៅ​ស្រុកគៀនស្វាយ ខេត្តកណ្តាល និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០០ អង្គ។

    នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាល​សម្តេច​ទាំងទ្វេរ​តែង​តែ​គិតគូរ​ពីទុក្ខ​ និង​ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា​ក្នុង​ប្រទេស​កម្ពុជា។

    ទេយ្យវត្ថុសម្រាប់វត្តកោះប្រាក់ទទួលបាន៖

    ០១-អង្ករ២តោន

    ០២-ត្រីខចំនួន២កេស មាន២០យួរ

    ០៣-មីចំនួន១០កេសធំ(៦០កេសតូច)

    ០៤- ត្រីងៀតចំនួន ២០ គីឡូ

    ០៥- សាច់ក្រកចំនួន២០ គីឡូ

    ០៦- សាច់ជ្រូផាត់ចំនួន២០ គីឡូ

    ០៧- ទឹកដោះគោខាប់ ចំនួន៤កេស

    ០៨- កាហ្វេ ចំនួន១០កញ្ចប់ធំ

    ០៩- តែចំនួន ៤គីឡូក្រាម

    ១០- ស្ករសចំនួន២បេ

    ១១- អំបិលចំនួន២បេ

    ១២- ប៊ីចេងចំនួន២បេ

    ១៣- ទឹកត្រីចំនួន១០យួ

    ១៤- ទឹកស៊ីអ៊ីវចំនួន១០យួរ

    ១៥- សាប៊ូដុំ ចំនួន ៦០ ដុំតូច

    ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន២០០ឈុត

    ១៧- ទៀនវស្សា២គូរ

    ១៨- ប្រេងកូឡា ចំនួន១០ដុំ

    ១៩- ប្រេងខ្យល់ ចំនួន១០ដុំ

    ២០- ម៉ាសចំនួន៤០ប្រអប់ មាន២០០០ម៉ាស

    ២១- អាល់កុលសម្លាប់មេរោគ ចំនួន៨កាន

    ២២- ដបសំរាប់ដាក់អាល់កុល ចំនួន២០ ដប

    ២៣- ស្លាដក់ចំនួន១៩២

    ២៤- ថវិកាចំនួន៤លានរៀល។

     

    សម្រាប់ទេយ្យវត្ថុក្នុងមួយវត្តព្រះពុទ្ធអណ្ដែតរង្សីទទួលបាន៖

    ០១-អង្ករ១តោន

    ០២-ត្រីខ ចំនួន១កេស មាន១០យួរ

    ០៣-មីចំនួន៤កេសធំ(៣០កេសតូច)

    ០៤- ត្រីងៀតចំនួន ១០ គីឡូ

    ០៥- សាច់ក្រកចំនួន១០ គីឡូ

    ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

    ០៧- ទឹកដោះគោខាប់ ចំនួន២កេស

    ០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ

    ០៩- តែ ចំនួន ២គីឡូក្រាម

    ១០- ស្ករសចំនួន១បេ

    ១១- អំបិលចំនួន១បេ

    ១២- ប៊ីចេងចំនួន១បេ

    ១៣- ទឹកត្រីចំនួន៥យួរ

    ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ

    ១៥- សាប៊ូដុំ ចំនួន៣០ ដុំតូច

    ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

    ១៧- ទៀនវស្សា១គូរ

    ១៨- ប្រេងកូឡា ចំនួន៥ដុំ

    ១៩- ប្រេងខ្យល់ ចំនួន៥ដុំ

    ២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស

    ២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន

    ២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

    ២៣- ស្លាដក់ចំនួន៨

    ២៤- ថវិកាចំនួន២លានរៀល។

    ក្នុងឱកាសនោះផងដែរ លោកជំទាវ​ក៏បាន​ចែក​ជូន​នូវ​ឃីត​ជា​កញ្ចប់​ដែល​មាន​ជា​របស់​របរ​ប្រើប្រាស់​សម្លៀកបំពាក់មនុស្សចាស់ចែកជូនដល់លោកយាយ លោកតា ដែលបាន​ចូលរួម​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យកាន់បិណ្ឌទី៩នេះ ក្នុងបរិយាកាសរីករាយក្រៃលែង៕

    អត្ថបទទាក់ទង