គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ការ​ប្រយុទ្ធ​ក្នុង​ទ្រុង​រវាង​លោក ​Trump​ និង​លោក​ Biden ធ្វើ​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា​ កេរ្តិ៍ឈ្មោះ​អាមេរិក​កំពុង​ធ្លាក់​ចុះ​ និង​មាន​ភាព​ច្របូកច្របល់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០​ |
    ការ​ប្រយុទ្ធ​ក្នុង​ទ្រុង​រវាង​លោក ​Trump​ និង​លោក​ Biden ធ្វើ​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា​ កេរ្តិ៍ឈ្មោះ​អាមេរិក​កំពុង​ធ្លាក់​ចុះ​ និង​មាន​ភាព​ច្របូកច្របល់ US President Donald Trump (L) and Democratic Presidential candidate and former US Vice President Joe Biden start exchanging during the first presidential debate at Case Western Reserve University and Cleveland Clinic in Cleveland, Ohio, on September 29, 2020. (Photo by Jim WATSON / AFP) (Photo by JIM WATSON/AFP via Getty Images)

    អាមេរិក៖ មាន​ពេល​មួយ​ដែល​មនុស្ស​ភាគច្រើន​នៅ​លើ​ពិភពលោក ​បាន​មើល​ការ​ប្រព្រឹត្ត​របស់​លោក​ប្រធានា​ធិបតី Donald Trump លាយឡំ​ជាមួយ​ការ​ព្រួយ​បារម្ភ ​និង​ការ​រំជើបរំជួល ដោយមាន​ការ​ព្រួយ​បារម្ភ​អំពី​គោលនយោបាយ​ របស់​សហ​រដ្ឋ​អាមេរិក។

    ប្រតិកម្ម​ជាស​កល​ចំពោះ​ការ​ជជែក​ដេញដោល​ប្រធានាធិបតី ​កាលពី​រាត្រី​ថ្ងៃ​អង្គារ​បែប​សោះកក្រោះ ​និង​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈ​ប្រទេស​នានា​ចាប់ផ្ដើម​ពិចារណា​ជាថ្មី​ពី​លទ្ធភាព​ដែល​ថា ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អាច​ប្រជែង​នឹង​លទ្ធផល​ នៃ​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​ ដែល​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ទោះបីជា​តំណែង​ប្រធានាធិបតី​របស់​លោក Trump ត្រូវ​បាន​កំណត់​ដោយ​ពេល​វេលា​នៃ​ការ​រំខាន​ និង​ការ​ភ្ញាក់ផ្អើល​ក៏ដោយ អ្វី​ដែល​បាន​លាតត្រដាង​កាលពី​រាត្រី​ថ្ងៃ​អង្គារ ​នៅតែ​ហាក់​ដូច​ជា​ចំណុច​ប្រែប្រួល​មួយ ខណៈ​ដែល​ពិភពលោក​ញ៉ាំ​ញី​ដោយ​វីរុស​រាតត្បាត​កូ​រ៉ូ​ណា និង​ភាព​វឹកវរ​ខាង​នយោ​បាយ​ ដែល​បាន​ធ្វើ​ឱ្យ​ការបោះឆ្នោត​របស់​ប្រទេស​មហាអំណាច​មួយ​នេះ ឆ្លងកាត់​ភាព​ច្របូកច្របល់ និង​ការ​ជាប់​គាំង​។​

    នៅ​ក្នុង​ឈុត​ដែល​អ្នកសង្កេតការណ៍​បរទេស​ ប្រដូច​ទៅ​នឹង​ការ​វាយ​ក្នុង​ទ្រង់ លោក Trump បាន​ដាក់​ការសង្ស័យ​លើ​ប្រព័ន្ធ​បោះឆ្នោត​សហរដ្ឋអាមេរិក​ និង​បាន​ប្រាប់​ក្រុម​ស្ដាំនិយម​ដែល​គាំទ្រ​អំពើ​ហិង្សា ​និង​ក្រុម​ជាតិនិយម​ស្បែក​ស ដែល​អង្គការ​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​នោះ​ឲ្យ​ថយ​ឲ្យ​ឆ្ងាយ​​​។​ សាស្ត្រាចារ្យ​នយោបាយ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ Regensburg​ ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក Stephan Bierling ដែល​បាន​បោះពុម្ពផ្សាយ​សៀវភៅ​ស្ដីពី​លោក Trump មាន​ចំណង​ថា អាណត្តិ​ទី​២ ​របស់ Trump នឹង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ទម្លាប់​ប្រជាធិបតេយ្យ​របស់​ខ្លួន​បាន​និយាយ​ថា ​“សហរដ្ឋអាមេរិក​តែងតែ​ជា​គំរូ​នៃ​ប្រជាធិបតេយ្យ​ ”ជាពិសេស​សម្រាប់​ប្រទេស​អាល្លឺម៉ង់ មាតុភូមិ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង បាន​ដើរ​ទៅ​រក​មាគ៌ា​ដ៏​គ្រោះថ្នាក់​”៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង