កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ស្ដីពីការពង្រឹងការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

ភ្នំពេញ៖ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្ដីពីការតភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ ដោយសហការដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន។
នេះជាលើកដំបូងហើយដែលសន្និសីទនេះ ត្រូវបានរៀបចំឡើងវិញដោយផ្ទាល់ នៅបន្ទាប់ពីការលុបចោលនូវការរឹតបន្តឹង នៃការធ្វើដំណើរដោយការរីករាលដាល នៃជំងឺកូវីដ១៩ និងមានអ្នកចូលរួមជាង ១៦០នាក់ រួមមាន៖ សមាជិកនៃគណៈកម្មាធិការសម្របសម្រួលស្ដីពីការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee) តំណាងមកពី ស្ថាប័ន និងអង្គភាពតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគី ព្រមទាំងវិស័យឯកជន។
សន្និសីទនេះ ធ្វើឡើងក្រោមមូលបទ “ការលើកកម្ពស់ការតភ្ជាប់ទៅរកចក្ខុវិស័យសហគមន៍អាស៊នក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ