គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទិវាសុខភាពភ្នែកពិភព​លោកឆ្នាំនេះ ប្រារព្ធឡើង​ក្រោម​ប្រធាន «ស្រឡាញ់ភ្នែករបស់អ្នក»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២​ |
    ទិវាសុខភាពភ្នែកពិភព​លោកឆ្នាំនេះ ប្រារព្ធឡើង​ក្រោម​ប្រធាន «ស្រឡាញ់ភ្នែករបស់អ្នក» ទិវាសុខភាពភ្នែកពិភព​លោកឆ្នាំនេះ ប្រារព្ធឡើង​ក្រោម​ប្រធាន «ស្រឡាញ់ភ្នែករបស់អ្នក»

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ទិវាសុខ​ភាព​ភ្នែក​ពិភព​លោក (World Sight Day) នៅឆ្នាំនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធាន «ស្រឡាញ់ភ្នែករបស់អ្នក»

    ទិវាសុខភាព ភ្នែកពិភពលោក (World Sight Day) គឺជាទិវា នៃ​ការ​យល់​ដឹង​ជាអន្តរជាតិ​ស្តីពី​សុខ​ភាព​ភ្នែក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃក្នុងសប្តាហ៍ទី២ នៃខែតុលា ដើម្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សកលលើការថែទាំ និងរក្សាសុខភាពភ្នែកឱ្យបានល្អ។

    ទិវាសុខភាព​ភ្នែក​ពិភពលោក​ឆ្នាំ​នេះមានគោលបំណង៖

    • ផ្តោតការយកចិត្តទុកដាក់របស់ពិភពលោកទៅលើសុខភាពភ្នែកថាជាបញ្ហាសកល
    • លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែកក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ និងសហគមន៍
    • មានសារៈសំខាន់ដល់អ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមសុខភាពភ្នែក
    • ជួយផ្សព្វផ្សាយការផ្តល់សេវាសុខភាពភ្នែកសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។

    ភ្នែក គឺអាយតនៈសម្រាប់មើល មានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន។ តាមរយៈភ្នែក យើង អាច ទទួលបាន ព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០% រហូតដល់ ៩០% ។ ភាពពិការភ្នែក បាន ជះឥទ្ធិពល អាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រ រមគ្រសារ។ ការការពារភ្នែក និងការមើលឃើញ ជាអាទិភាពចម្បង សម្រាប់ មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញល្អនោះទេ នេះប្រហែលជា មិនមែនជារឿង ងាយស្រល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការវិនិយោគលើសុខភាពដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុត មួយដែល យើងអាចផ្តល់ឱ្យខ្លួនឯង។ នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាព សាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់កាត់បន្ថយឱ្យនៅកម្រិតទាប បំផុតតាមតែអាចធ្វើទៅបាន ព្រោះថា ៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាចព្យាបាលបាន។

    ពាក្យគន្លឹះទាក់ទង