គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្ងៃនេះជាព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​សម្តេច​ព្រះបិតា​ឯក​រាជ្យ​ជាតិ​ “ព្រះបរមរតនកោដ្ឋ”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២​ |
    ថ្ងៃនេះជាព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​សម្តេច​ព្រះបិតា​ឯក​រាជ្យ​ជាតិ​ “ព្រះបរមរតនកោដ្ឋ” ថ្ងៃនេះជាព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​សម្តេច​ព្រះបិតា​ឯក​រាជ្យ​ជាតិ​ “ព្រះបរមរតនកោដ្ឋ”

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា បានដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងគម្រប់​ខួប១០​ព្រះវស្សា​នៃការយាងសោយព្រះទិវង្គត់របស់ព្រះអង្គ នៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅ​សួនច្បារខាងកើតវិមានឯករាជ្យ។ ដោយឡែក​សម្រាប់​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ​នៅ​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​ក៏​បាន​ប្រារព្ធ​ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​​របស់​ព្រះអង្គ​តាម​ទី​កន្លែង​របស់​ខ្លួនផងដែរ។

    សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រះអង្គ​ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាង​​ចូល​ទិវង្គត​នៅ​ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយព្រះជរាពាធក្នុងជន្មាយុ៩០ព្រះវស្សា។ ព្រះសពរបស់​អតីត​ព្រះមហាក្សត្រ ត្រូវ​បាន​ដឹក​តាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅ​វេលាម៉ោង៣រសៀល។

    ដើម្បីតបស្ន​ងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាល​របស់​ព្រះ​អង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលកម្ពុជា បាន​យក​ថ្ងៃ​ទី​១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជារាស្រ្តខ្មែរទាំងមូល៕

     

     

    អត្ថបទទាក់ទង