គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ចេញសេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ការ​ផ្ដល់​ការ​យោគយល់ និងអនុគ្រោះ​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២​ |
    សមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ចេញសេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ការ​ផ្ដល់​ការ​យោគយល់ និងអនុគ្រោះ​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹកជំនន់ សមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ចេញសេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ការ​ផ្ដល់​ការ​យោគយល់ និងអនុគ្រោះ​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹកជំនន់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សមាគមធនាគារនៅកម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុ​ជា បាន​សេចក្តីថ្លែងការណ៍រួ​ម​ស្តីពីការផ្តល់ការយោគយល់ និងអនុគ្រោះ​ដល់​អតិថិជ​ន​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារទឹកជំនន់ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន និង​សេចក្តី​ជូន​ដំណឹង​របស់​ធនាគារជាតិ​កម្ពុជា​។

    សមាគមនទាំង ២បានបញ្ជាក់ដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិក​របស់​សមាគម​ធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និង​អនុ​គ្រោះ​ចំពោះអ​តិថិជនដែលរងផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាម​អនុសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

    អត្ថបទទាក់ទង