គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បញ្ចេញផ្សាយ​វីដេអូ៖ «រដ្ឋាភិបាលអាណត្តិទី៦ ៖ជោគជ័យដ៏លេចធ្លោសម្រាប់មោទនភាពជាតិខ្មែរ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បញ្ចេញផ្សាយ​វីដេអូ៖ «រដ្ឋាភិបាលអាណត្តិទី៦ ៖ជោគជ័យដ៏លេចធ្លោសម្រាប់មោទនភាពជាតិខ្មែរ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បញ្ចេញផ្សាយ​វីដេអូ៖ «រដ្ឋាភិបាលអាណត្តិទី៦ ៖ជោគជ័យដ៏លេចធ្លោសម្រាប់មោទនភាពជាតិខ្មែរ»

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បាន បញ្ចេញផ្សាយនូវវីដេអូផ្លូវការថ្មីមួយទៀត ក្រោមចំណងងជើងថា រដ្ឋាភិបាលអាណត្តិទី៦ ៖ជោគជ័យដ៏លេចធ្លោសម្រាប់មោទនភាពជាតិខ្មែរ។ វីដេអូនេះ មានរយៈពេល១៧នាទី និង១៨វិនាទី។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានរំលេចនូវអត្ថន័យដ៏ធំធេង ជាគុណតម្លៃក្នុងការដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការបញ្ជាក់ថា ក្រោយការទទួលបាននូវការគាំទ្រនិងជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសាកល ដែលមានប្រជាពលរដ្ឋ រហូតដល់ជាង ៨៣% ចេញទៅបោះឆ្នោតកាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ពិតជាបាននាំមកនូវជោគជ័យថ្មីៗនៅគ្រប់វិស័យទាំងនយោបាយជាតិ ការគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និងទាំងនយោបាយការបរទេស។

    តាមរយៈការដឹកនាំដ៏ឈ្លាសវៃប្រកបដោយទេពកោសលស្យនិងបទពិសោធន៍របស់ប្រមុខដឹកនាំនិងជាបិតាស្ថាបនិកសន្តិភាព កម្ពុជាបានរំលេចខ្លួនយ៉ាងត្រដែត ទាំងនៅលើឆាកនយោបាយជាតិ ទាំងថ្នាក់តំបន់ និងទាំងនៅលើឆាក អន្តរជាតិ។ នៅលើឆាកនយោបាយជាតិ ស្នាដៃលេចធ្លោដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះ មានដូចជា ជោគជ័យលើវិធានការដោះស្រាយបញ្ហាវិបត្តិសាកលនៃជំងឺកូវីដ១៩ , ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អ ហើយកម្ពុជាក្នុងនាមប្រធានអាស៊ានឆ្នាំ ២០២២ ក៍បានរៀបចំទទួលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានដោយសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ និងនៅក្នុងអាណត្តិទី៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជាផង និងក្នុងនាម ប្រធានអាស៊ានឆ្នាំ ២០២២ផង បានចូលរួមកិច្ចប្រជុំ និងវេទិកាថ្នាក់អន្តរជាតិជាច្រើនទាំងតាមរយៈប្រព័ន្ធវីដេអូ និងទាំងការចូលរួមដោយផ្ទាល់។

    ទាំងនេះគឺជាភាពលេចធ្លោត្រួសៗ ប៉ុណ្ណោះដែលបានបង្ហាញអំពីមោទនភាពរបស់កម្ពុជាទាំងនៅលើឆាក នយោបាយជាតិ ទាំងនៅលើឆាកអន្តរជាតិ និងទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជោគជ័យនេះពិតជាធ្វើឲ្យប្រជាពលរដ្ឋអ្នកបោះឆ្នោតកោត ស្ញប់ស្ញែងនិងផ្តល់ទំនុកចិត្តកាន់តែខ្លាំងទៅលើ រាជរដ្ឋាភិបាលដឹកនាំដោយតេជោ សែន៕
    សូមអញ្ជើញទស្សនាវីដេអូ៖

    អត្ថបទទាក់ទង