គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម ឃួង ស្រេង ដឹកនាំ​មន្ត្រីជំនាញ ​ចុះពិនិត្យ​​​ស្ថានភាព​ប្រព័ន្ធ​បង្ហូររំដោះទឹក ក្នុងភូមិ​សាស្រ្ត​សង្កាត់​សំរោង​ក្រោម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០​ |
    ឯកឧត្ដម ឃួង ស្រេង ដឹកនាំ​មន្ត្រីជំនាញ ​ចុះពិនិត្យ​​​ស្ថានភាព​ប្រព័ន្ធ​បង្ហូររំដោះទឹក ក្នុងភូមិ​សាស្រ្ត​សង្កាត់​សំរោង​ក្រោម ឯកឧត្ដម ឃួង ស្រេង ដឹកនាំ​មន្ត្រីជំនាញ ​ចុះពិនិត្យ​​​ស្ថានភាព​ប្រព័ន្ធ​បង្ហូររំដោះទឹក ក្នុងភូមិ​សាស្រ្ត​សង្កាត់​សំរោង​ក្រោម

    ភ្នំពេញ៖ នា​ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាន​ដឹក​នាំ​មន្រ្ដី​ជំនាញ​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្ដីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មន្រ្ដីរដ្ឋបាលខណ្ឌកំបូល និងមន្រ្ដីជំនាញ​រដ្ឋបាលរាជ​ធានីភ្នំពេញ​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្ដែ​ង​ប្រព័ន្ធ​បង្ហូរ​ទឹក ក្នុងភូមិសាស្រ្តសង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដើម្បីដោះស្រាយបញ្ហាជន់លិចក្នុងតំបន់មួយចំនួនក្នុងភូមិសាស្រ្តខណ្ឌកំបូល និង​ខណ្ឌពោធិ៍​សែនជ័យ ជាពិសេសមុខបញ្ជាការដ្ឋាន កងទ័ពជើងគោក លើកំណាត់ផ្លូវជាតិលេខ៤។

    ជាដំណោះ​ស្រាយ​ជំហាន​ដំបូង កាលពីយប់ថ្ងៃសុក្រ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជ​ធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាល​ខណ្ឌ​កំបូល កាយផ្ដាច់ផ្លូវ និងដាក់លូក្នុងភូមិត្រពាំងក្រសាំង និងភូមិជង្រុក បណ្ដោយផ្លូវរថភ្លើង ក្នុង​សង្កាត់​​ត្រពាំង​ក្រសាំង ដើម្បីបើកមុខទឹកឱ្យហូរ រំដោះទឹកចេញពីផ្លូវជាតិលេខ៤ មុខបញ្ជាការដ្ឋាន កងទ័ពជើងគោក និងបាន​ដាក់​គ្រឿងកាយស្ដារប្រឡាយបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ដើម្បីបើកមុខទឹកឱ្យ​ហូរ​ចូល​ក្នុង​បឹង​តាមោក រំដោះការជន់លិចទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខណ្ឌកំបូល និងខណ្ឌ​ពោធិ៍សែនជ័យ​៕​

    ពាក្យគន្លឹះទាក់ទង