ទិវាជាតិអាហារូបត្ថម្ភ ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ»
ទិវាជាតិអាហារូបត្ថម្ភត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានទូលំទូលាយនៅទូទាំងប្រទេសអំពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ក្នុងទិវាជាតិអាហារូបត្ថម្ភ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» ដើម្បីចូលរួមអបអរសាទរការប្រកាសឱ្យប្រើច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក កាលពីខែមិថុនាកន្លងមកនេះ។
ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី៩ (៦ វិច្ឆិកា ២០២២)៖
អត្ថបទទាក់ទង