គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយឯកឧត្ដម ទិត ឌីណា និងលោក យ៉ង សាំងកុមារ, លោក ឡឹក សុធារ លើការងារកសិកម្ម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយឯកឧត្ដម ទិត ឌីណា និងលោក យ៉ង សាំងកុមារ, លោក ឡឹក សុធារ លើការងារកសិកម្ម សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយឯកឧត្ដម ទិត ឌីណា និងលោក យ៉ង សាំងកុមារ, លោក ឡឹក សុធារ លើការងារកសិកម្ម

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន​អនុញ្ញាត​ឲ្យ​លោក​បណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ចូល​ជួប​ពិភាក្សា​ការងារ​លើផ្នែកកសិកម្ម​នៅ​ឯ​ភូមិ​គ្រឹះរបស់សម្តេច បន្ទាប់ពីលោកទាំងពីររូបនេះ បានសុំចូលរួមជីវភាព នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងជំនួបនេះក៏មានឯកឧត្ដម ទិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ។

    តាមរយៈហ្វេសបុកសម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ទើបជួបពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​កសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាំងកុមារ ព្រមទាំងលោក ឡឹក សុធារ លើការងារកសិកម្ម ដែល​លោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។

    សូមបញ្ជាក់ថា លោកបណ្ឌិត យ៉ង សាំង កុមារ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​ស្នើ​សុំ​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនេះ។

    នៅ​ក្នុង​លិខិត​ស្នើ​សុំ​ចូលរួមជីវភាពនយោបាយលោកបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងពី​មូលហេតុ​ដែល​នាំ​ឱ្យលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយ​សារ​ពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បាន​គូស​បញ្ជាក់​នា​ពេល​ថ្មីៗនេះ។

    តាមរយៈលិខិតស្នើសុំរបស់លោកយ៉ង សាំង កុមារបានសង្កត់ធ្ងន់ថា«ដោយឃើញនូវគោល នយោបាយ​របស់សម្តេចតេជោ លើវិស័យកសិកម្ម ដែលសម្តេចទើបបានប្រកាសថ្មីៗ ក្នុង​នោះ​មាន​គោល​នយោបាយ លើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជា​គោល​នយោបាយ​ផលិតពូជ ស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោល​នយោបាយ​កាត់​បន្ថយ​ថ្លៃដើមផលិត គោល នយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្ម និងជនបទ និង​គោលនយោបាយដោះស្រាយបញ្ហាទី ផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្តថា ការដាក់​ចេញ​នូវ​គោល​នយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំ មកនូវផ្លែផ្កា និងប្រយោជន៍​យ៉ាង​ពិត​ប្រាកដ​ដល់​ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺ ដូចគ្នាទៅនឹងចំណេះដឹងនិងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក»។

    តាមរយៈលិខិតស្នើសុំនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែមផងដែរថា ការដែល លោក​សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដើម្បី​ចូល​រួម​អនុវត្តន៍ គោលនយោបាយខាងលើនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោល​បំណង​លើក​ស្ទួយ​ជីវភាព​កសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិជាដើម៕

    អត្ថបទទាក់ទង