គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម និងនាយករដ្ឋមន្ត្រីឡាវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម និងនាយករដ្ឋមន្ត្រីឡាវ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម និងនាយករដ្ឋមន្ត្រីឡាវ

    នៅម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវ​នឹង​ម៉ោង ១៤.០០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ  សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ពិសារ​អាហារ​ពេល​ព្រឹកការងារ ជាមួយ ឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​វៀតណាម និង ឯកឧត្ដម Phankham Viphavanh នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅសណ្ឋាគារ The Hotel ក្នុងទីក្រុងព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៉ិក។

    អត្ថបទទាក់ទង