គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣
ភ្នំពេញ ៖ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣
កិច្ចប្រជុំពេញអង្គនេះ ប្រព្រឹត្តនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានអនុម័តទាំងស្រុងហើយសេចក្តីព្រាងនេះនឹងដាក់សុំឆ្លងការអនុម័តបន្តទៀតពីសភា៕
ពាក្យគន្លឹះទាក់ទង