គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត កោតសរសើរ​កងកម្លាំងទាំងអស់ រួមនឹង​អាជ្ញាធរ​​ដែលបាន​សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |
    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត កោតសរសើរ​កងកម្លាំងទាំងអស់ រួមនឹង​អាជ្ញាធរ​​ដែលបាន​សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត កោតសរសើរ​កងកម្លាំងទាំងអស់ រួមនឹង​អាជ្ញាធរ​​ដែលបាន​សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន

    ភ្នំពេញ៖ អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត បញ្ជាក់ថា​នៅលើ​ហ្វេកប៊ុក​ផ្លូវការរបស់ឯកឧត្ដមថា​ ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន! ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត បាន​អរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះអោយយោធភូមិភាគទី៥  កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំងមធ្យោបាយសម្ភារៈ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

    ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់ ៕

     

    អត្ថបទទាក់ទង