គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ករណី​ជំងឺគ្រុន​ផ្ដាសាយធំ ​(Influenza A) លើ​អ្នកជាប់ឃុំឃាំង​នៅ​ពន្ធធនាគារខេត្តព្រះវិហារ​ មែន​មាន​វីរុសកូវីដ១៩​ ទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០​ |
    អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ករណី​ជំងឺគ្រុន​ផ្ដាសាយធំ ​(Influenza A) លើ​អ្នកជាប់ឃុំឃាំង​នៅ​ពន្ធធនាគារខេត្តព្រះវិហារ​ មែន​មាន​វីរុសកូវីដ១៩​ ទេ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ករណី​ជំងឺគ្រុន​ផ្ដាសាយធំ ​(Influenza A) លើ​អ្នកជាប់ឃុំឃាំង​នៅ​ពន្ធធនាគារខេត្តព្រះវិហារ​ មែន​មាន​វីរុសកូវីដ១៩​ ទេ

    ព្រះវិហារ​៖ លោក​ជំទាវ​វេជ្ជប​ណ្ឌិត ​ឱ​ វណ្ណឌីន ​អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​បាន​ប្រាប់​ឲ្យដឹង​នៅព្រឹកថ្ងៃទី​១ កញ្ញានេះថា​ ​ក្រសួងសុខាភិបាល​បានទទួលព័ត៌មាន​ថា​មាន ​ករណីសង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ ​ជា​ច្រើន នាក់ បានកើត​ឡើង​លើ​ក្រុម​អ្នក​កំពុង​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង​ នៃពន្ធ​ធនាគារ​ខេត្ត​ព្រះវិហារ​ កាលពី​ថ្ងៃ​ទី​៣១​ ខែសីហា ឆ្នាំ២០២០ ។  ក្រោយ​ពី​ការ​ចុះ​ស្រាវ​ជ្រាវ ​ និង​ពិនិត្យ​ស្ថាន​ភាព​ជំងឺ ​ ដោយ​ក្រុម​ការងា​រឆ្លើយ​តប​បន្ទាន់ ​ និង​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​របស់​មន្ទីរ​សុខាភិ​បាល​ខេត្ត​ព្រះវិហារ ​តាម​លក្ខណៈ​បច្ចេកទេ​ស ​ អ្នក​ជំងឺ ​  និ​ងអ្ន​កស​ង្ស័យ​ថា​ឆ្លង​ជំងឺ​ ត្រូវ​បា​ន​ធ្វើការ​បែង​ចែក​ចេញ​ដូច​ខាង​ក្រោម៖​

    ១.​ អ្នក​ជំងឺចំ​នួ​ន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយ​ឡែក ​ ផ្តល់​ការ​ព្យាបាល ​ និងបានយកវត្ថុសំណាកដើម្បីធ្វើ​តេស្ត​រក​វីរុសកូវីដ-១៩

    ២. អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបាន ដាក់ឲ្យនៅបន្ទប់ដាច់ដោយ​ឡែក​ផ្សេង​មួយទៀត

    ៣. អ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបាន​ដាក់​ក្នុងបន្ទ​ប់​ដាច់ដោយឡែក​ផ្សេង​ៗ​គ្នា។​

    អ្នកនាំពាក្យក្រសួងសុខាភិបាល​បាន​ឲ្យដឹងទៀតថា នៅ​ថ្ងៃទី​០១ ​ ខែ​កញ្ញា ​ ឆ្នាំ២០២០  លទ្ធផលវិភាគ​វត្ថុសំណាក​ទទួល​បាន​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវ​ជ្រាវ​សុខ​ភាពសា​ធារណៈ​  បាន​បង្ហាញ​ ថា​  អវិជ្ជមាន​វីរុស​កូវីដ​-១៩ ​ ទាំង​អស់​គ្នា ​ ដូច្នេះមិន​មែន​ជាករណីជំងឺ​កូវីដ​-១៩  នោះទេ  ហើយ​លទ្ធផលវិភាគ មន្ទីរពិសោធន៍​ ក៏បាន​បញ្ជាក់​ដែរថា ​ ជាករណីជំងឺផ្តាសាយធំ  (Influenza A) ដែលជាជំងឺអាចឆ្លង​បន្តគ្នា ​បានក្នុងទ្រង់ទ្រាយបែបនេះដែរ  ប្រសិនបើបុគ្គលម្នាក់ៗ  មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារក៏​បានធ្វើការអប់រំសុខភាព ដើម្បី​ឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន  កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

    បច្ចុប្បន្ន​ស្ថាន​ភាព​សុខ​ភាព​របស់​អ្នកជំងឺ ​ មានសភាពល្អប្រសើរជាបណ្តើរ​ៗ ​ និង​ស្ថិត​ក្រោម​ការ​តាម​ដានដោយ​យក​ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

    លោក​ជំទាវ​ក៏​បាន​បន្ត​អំពាវនាវ​ចូលរួម​អនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ ផង និងការពារជំងឺផ្តាសាយធំ ផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត  ឫឆ្លងនៅក្នុងក្រុមគ្រួសារ  ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ៕

    អត្ថបទទាក់ទង