គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកទោសជាប់​ឃុំ​ ១៦០០នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |
    អ្នកទោសជាប់​ឃុំ​ ១៦០០នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ទឹកជំនន់​ អ្នកទោសជាប់​ឃុំ​ ១៦០០នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​ទឹកជំនន់​

    បន្ទាយមានជ័យ៖ អ្នក​ទោស​​ជាប់​ឃុំឃាំង​ប្រមាណ ១,៦០០នាក់ ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​​ជម្លៀស​ចេញ​ បន្ទាប់​ពី​ពន្ធនាគារ​ខេត្ត​រងការ​វាយ​ប្រហារ​ដោយទឹកជំនន់។

    ឯកឧត្ដម​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ថា ដោយសារតែស្ថានភាពលិចលង់ខ្លាំង គណៈគ្រប់គ្រងពន្ធនាគារខេត្ត បានសម្រេចជម្លៀសអ្នកជាប់ឃុំចេញទៅពន្ធនាគារខេត្តផ្សេងដែលនៅក្បែរ ដើម្បីកុំឲ្យមានហានិភ័យអ្វីកើតឡើង។

    លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា អ្នកទោស​ជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ យ៉ាងគំហុកធ្វើឲ្យមានការលិចអគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអគារស្នាក់នៅរបស់អ្នកទោសជាប់ឃុំ។

    បើតាមសេចក្ដីរាយការណ៍ ដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗ ថ្នាក់ដឹកនាំពន្ធនាគារបានសម្រេចជម្លៀសអ្នកទោសជាប់ឃុំ ចេញបន្ទាន់ ទៅកាន់ពន្ធនាគារ នៃខេត្តមួយចំនួនជាបណ្តោះអាសន្ន។ ជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អ្នកទោសជាប់ឃុំចំនួន៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង៕

    អត្ថបទទាក់ទង