គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អញ្ជើញជាអធិបតី​ក្នុងពិធី​បិទវគ្គហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​យោធាចារ្យ​ជំនាន់ទី​២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០​ |
    ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អញ្ជើញជាអធិបតី​ក្នុងពិធី​បិទវគ្គហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​យោធាចារ្យ​ជំនាន់ទី​២ ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អញ្ជើញជាអធិបតី​ក្នុងពិធី​បិទវគ្គហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​យោធាចារ្យ​ជំនាន់ទី​២

    កំពង់ស្ពឺ៖ ព្រឹក​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ​ បញ្ជាការ​កងទ័ព​ជើង​គោក​ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលយោធាចារ្យ ជំនាន់ទី២ បំពេញក្របខណ្ឌឲ្យសាលាពលទាហាន ចំណុះកងទ័ពជើងគោកនៅមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែនភ្នំធំម្រះព្រៅ កងពលតូចលេខ៧០។

    ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់  ជាមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការតាមបណ្តាយោធភូមិភាគ ព្រមទាំងមេបញ្ជាការទ័ពជំនាញ និងនាយទាហាន ពលទាហានជាច្រើនរូបទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្ររបស់យោធាចារ្យទាំងអស់រហូតបានបញ្ចប់វគ្គនាថ្ងៃនេះ ដែលជាធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទមិនអាចខ្វះបាន៕

    ពាក្យគន្លឹះទាក់ទង